ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គ្រាមពាណិជ្ជកម្ម មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ

មន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិនបានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ មិនធ្វើឲ្យអាមេរិកអស្ចារ្យម្តងទៀតទេ គឺធ្វើឲ្យអាមេរិកអន់ម្តងទៀត ។

មន្ត្រីដដែលបានបន្តថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នឹងធ្វើឲ្យអាមេរិកទទួលរងផលប៉ះពាល់ខ្លាំង ដោយមិនអាចចៀសរួច ដែលជាហេតុនាំអោយកំណើនសេដ្ឋកិច្ចអាមេរិកថយចុះជាលំដាប់ ។
សូមបញ្ជាក់ជូនថា រហូតមកដល់ពេលនេះ ចិន និងអាមេរិកមិនទាន់រកឃើញកិច្ចព្រមព្រៀងថ្មីខាងផ្នែកពាណិជ្ជកម្មទេ ហើយប្រទេសទាំងពីរបានសងសឹកគ្នាទៅវិញទៅមកដោយការដំឡើងពន្ធនាំចូល ៕