កម្ពុជា-ចិននឹងនាំមកនូវវេទិកា «Business Matching Between Tour Operators of Cambodia and China» ឬហៅថា វេទិកាផ្គូរផ្គង់ដៃគូធុរកិច្ ចទេសចរណ៍ រវាងក្រុម ហ៊ុនការីទេសចរណ៍ចិន(អ្នកទិញ)ចំនួន៥០ ក្រុមហ៊ុនជាមួយក្រុម ហ៊ុនការីទេសចរណ៍ កម្ពុជា(អ្នកលក់)ចំនួន៥០ក្រុមហ៊ុនផងដែរ។
ដើម្បីអបអរសាទរ «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩» រដ្ឋាភិបាលសា ធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនគណៈប្រតិភូក្រសួងវប្បធម៌ និងទេសចរណ៍ របស់ ខ្លួន ដឹកនាំដោយ ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍រួមជាមួយ បេសក ជនចិនប្រមាណ ២ពាន់នាក់ឱ្យធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី០២-០៨ ខែមិថុនា។
ក្នុងចំណោម២ ពាន់នាក់នោះបានធ្វើដំណើរមកដល់ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបនិងភ្នំពេញជាបណ្តើរៗហើយ។ ចំណែក លោក ចាង ស៊ុ អនុរដ្ឋមន្ត្រីក្រសួង វប្បធម៌ និងទេសចរណ៍ចិនជួបពិភាក្សាជាមួយ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងលោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌។
ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាសហការជាមួយភាគីចិន នឹងរៀបចំការសម្ដែងសិល្បៈរួមគ្នាកម្ពុជា-ចិន នៅសាលមហោស្រពកោះពេជ្រ មានការ អញ្ជើញចូលរួមពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តី ការគណៈរដ្ឋ មន្ត្រីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គណៈប្រតិភូបេសកជនចិនទាំង ២,០០០នាក់ ដែលបានមកទស្សនាកម្ពុជា ដើម្បីស្វែង យល់អំពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយ សក្តានុពលទេស ចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេស ចរចិនមកកម្ពុជា ឱ្យកាន់តែ ច្រើនថែមទៀត។
សូមជម្រាបថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួច ផ្តើមឡើង ដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍ និងក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចកិច្ចសហប្រតិ បត្តិការ រួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការ ជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះ បណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បះរួមគ្នាជាដើម៕