ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សូមពុកម៉ែ បងប្អូន កុំធ្វើតាមគាត់ និងចូលរួមជាមួយគាត់

សមត្ថកិច្ចបានចាប់ខ្លួនភ្នាក់ងារលក់ដីឡូត៍ម្នាក់ដែលបានចូលរួមញុះញង់អោយធ្វើ បាតុកម្មផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងគ្រូបតេឡេក្រាមមួយឈ្មោះ បាតុកម្ម ដេីម្បីជាតិ ។ នៅមានមនុស្សជាច្រើនទៀតដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួននៅក្នុងគ្រូបតេឡេក្រាមនោះ ។
បន្ទាប់ពីដឹងថាសមត្ថកិច្ចបានចូលដល់ក្នុងគ្រូបតេឡេក្រាមពួកគេ ពួកគេបានបង្កើតគ្រូបថ្មីមួយទៀតមានឈ្មោះថា ក្រុមយុវជនការពារសិទ្ធិនិងយុត្តិធម៌ ដែលគ្រូបថ្មីនេះក៏មានសមត្ថកិច្ចចូលទៅដល់ដែរ ។ ភាគច្រើនមេក្លោងបង្កេីតគ្រូបតេឡេក្រាមដេីម្បីប្រមូលផ្ដុំកម្លាំងផ្ដួលរំលំរាជរដ្ឋាភិបាលនេះនៅក្រៅប្រទេស។ ដូច្នេះអ្នកនៅក្នុងប្រទេសមិនដឹងរឿងចូលតាមគេដឹងតែគុកហេីយ ព្រោះការផ្លាស់ប្ដូររដ្ឋាភិបាលមិនអាចធ្វេីតាមរយៈបាតុកម្មទេ គឺ បោះឆ្នោត ៥ឆ្នាំម្ដង ។