ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

តុលាការសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី ពីបទ «សមគំនិតក្នុងអំពើសុីសំណូក រំលោភអំណាច និងមិនប្រកាសទ្រព្យសម្បត្តិឲ្យបានត្រឹមត្រូវ»

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ចៅក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកផ្កាយ៣ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារនៃក្រសួងមហាផ្ទៃដាក់ពន្ធនាគារ ។

ការសម្រេចឃុំខ្លួនលោកផ្កាយ១ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារខាងលើនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនពីបទ ពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោក អ៊ី រិន អ្នកនាំពាក្យអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថាជនត្រូវចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ «សមគំនិតក្នុងអំពើស៊ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»៕