ក្រចេះ៖ទីតាំងជល់មាន់មួយកន្លែងដែលស្ថិតនៅស្រុក ឆ្លូង ខេត្តក្រចេះ ឃុំកំពង់ដំរី ភូមិប្រមា បានគៀងគរប្រមូលផ្ដុំអ្នកភូមិនិងអ្នកមកពីទីរួមស្រុកឆ្លូង ទីរួមខេត្តក្រចេះ ស្រុកស្នួល ស្រុកព្រែកប្រសព្វនិង ខេត្តត្បូងឃ្មុំជាដើម។
សេចក្តីរាយការណ៍លើកឡើងថា តើលោកលឹម ជាអ្នកណាទើបបានហ៊ានបើក ល្បែងស៊ីសង មាន់ជល់ អាប៉ោង នឹងគៀងគរមនុស្សបានច្រើនបែបនេះ។
ជាក់ស្ដែងនៅថ្ងៃទី៤ខែ សីហា ឆ្ឆ្នាំ២០២៤ នេះភ្នាក់ងារព័ត៌មាន បានចុះទៅដល់ទីតាំងល្បែងជល់មាន់និងអាប៉ោងមួយកន្លែងដែលស្ថិតនៅ ភូមិប្រម៉ា នឹងបានផ្តិតយករូបភាពនិងសកម្មភាពទាំងមូលនៅនឹងកន្លែងដែលមានរថយន្តចូលទៅលេងជាច្រើនគ្រឿងនឹង ម៉ូតូជាច្រេីនគ្រឿងមានអ្នកយាមផ្លូវយ៉ាងម៉ត់ចត់។
យោងតាមប្រភពអ្នកជល់មាន់នៅក្នុងទីតាំងសង្វៀននោះសូមមិនបញ្ចេញឈ្មោះបាននិយាយថា ទីតាំងល្បែងជល់មាន់នេះជល់ក្នុងមួយគូៗក្នុងចន្លោះពី៥០ ម៉ឺនរៀល ២លាន ៤៤លាន៦លាន៨ លានរៀល។
ពលរដ្ឋនិយាយថា តើល្បែងសុីសងលេងធំបែបនេះមុននិងអ្នកយកព័ត៌បានទៅដល់ តើលោកមេប៉ុស្តិ៍ លោកអធិការ និង សមត្ថកិច្ចផ្សេងៗលោកបានជ្រាបឬអត់ ?រឺក៏ទាល់តែអង្គភាពព័ត៌មាន ចុះទៅដល់នឹងបានផ្ដល់ព័ត៌មាននេះជូនទៅលោកមេប៉ុស្តិ៍នឹងលោកស្នងការ ទើបលោកទទួលទានជ្រាប ។
ក្រុមពលរដ្ឋលើកឡើងថា ឯណាទៅភូមិឃុំមានសុវត្ថិភាព បើនៅតែបន្តបង្កើតនិងមិនបញ្ឈប់ល្បែងស៊ីសងទាំងនេះទេនឹងអាចមានចោរកម្ម ប្លន់សំលាប់ ដោយសារល្បែងស៊ីសងអស់ទាំងនេះជាពុំខាន។
នៅពេលដែលភ្នាក់ងារ សារព័ត៌មានទៅដល់ក៏បានរាយការណ៍ទៅលោកមេប៉ុស្តិ៍តាំងពីម៉ោង 2:40 នាទី ស្របពេលដែលទីតាំងល្បែងមានមនុស្សកំពុងតែលេងច្រើន។អង្គភាព ដេលីខ្មែរ បានcall ទៅលោកមេប៉ុស្តិ៍តែជាក់ស្ដែងលោកមេប៉ុស្តិ៍គាត់បាននិយាយថា គាត់កំពុងតែរៀបកម្លាំងមកព្រោះកម្លាំងខ្លះនៅមិននៅកន្លែងនឹងខ្លះទៀតបានទៅចំការ។
ដោយមានការខ្លាចយឺតយ៉ាវ ភ្នាក់ងារព័ត៌មានក៏បានរាយការណ៍ដំណឹងនេះទៅលោកស្នងការបន្តទៀត រឿងដែលប្រជាពលរដ្ឋហួសចិត្តគឺសមត្ថកិច្ចមានចំណាត់ការដែរ ប៉ុន្តែចំណាត់ការដូចជាហួសពេល និងមិនមានចាប់បានអ្វីក្រៅពីត ង់មួយពីរ ហាក់បីដូចជាបណ្តែរបណ្ដោយ ឬ ក៏ទុកពេលឱ្យក្រុមអ្នកញៀនល្បែងសុីសងនិងមេល្បែងទាំងនោះរត់គេចខ្លួននិង លើកវត្ថុតាងផ្សេងៗដូចជា តុអាប៉ោង កៅអី មាន់ អង្រុតមាន់ និងរបស់របរផ្សេងទៀត។ជាដើម-ល-។
ជាចុងក្រោយប្រជាពលរដ្ឋមានការសំណូមពរទៅដល់សមត្ថកិច្ចមាន លោកមេប៉ុស្តិ៍ប្រម៉ា និង លោកអធិការស្រុកឆ្លូង លលោកមេប៉េអឹមកងរាជអាវុធហត្ថស្រុក នឹងខេត្ត និងគណៈបញ្ជាការឯកភាពស្រុក សូមធ្វើការទប់ស្កាត់និងគួរកុំបណ្ដោយឲ្យមានល្បែងស៊ីសងដែលប្រាសចាក់ពីឃុំភូមិឃុំមានសុវត្ថិភាពនិងសំណូមពរទៅដល់ លោកមេឃុំ សូមចូលរួមទប់ស្កាត់ល្បែងស៊ីសងផ្សេងៗទាំងអស់គ្នា។
ទន្ទឹមនឹងនេះទោះមន្ត្រីថ្នាក់ក្រោមមកយឺតយ៉ាវបន្តិចក៏សូមអរគុណទៅដល់លោកស្នងការខេត្តក្រចេះ ដែលមានវិធានការនិងដាក់កម្លាំងឲ្យចុះមកកន្លែងទីតាំងជល់មាន់ និងអាប៉ោង ។
សូមលោកស្នងការខេត្តក្រចេះ នឹងមានវិធានការយ៉ាងតឹងរឹងមុតមាំនិងមិនបណ្ដោយឲ្យល្បែងនេះកើតមានម្ដងទៀតនៅលើទឹកដី ឃុំប្រម៉ា ឃុំកំពុងដំរី ស្រុកឆ្លូង ខេត្តក្រចេះ នេះទៀតឡេីយ៕