លោក វឹត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករនិយោជិត នៅរោងចក្រ 8 STAR SPORTSWEAR LTD.ដែលមានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិត៕