ភ្នំពេញ:អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្ដេជ្ញាការពារសុខសន្ដិភាពជូនជាតិ និងប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ!។
កងយោធពលខេមរភូមិន្ទ នឹងបង្ក្រាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ទោះក្នុងរូបភាពណាក៏ដោយ!
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាឱ្យមេបញ្ជាការកងទ័ពជើងគោក កងទ័ព ជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានអង្គរក្ស មេបញ្ជាការទ័ពជំនាញ និងប្រធានស្ថាប័នទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវកម្ចាត់ឱ្យបានទាន់ពេលវេលានូវកម្លាំងអមិត្តទាំងឡាយ។