ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោចាត់ទុកសម្តី លោក លី ស៊ានឡុងថា ជាការប្រមាថពីការខិតខំរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឆ្លើយតបវិញធ្ងន់ៗចំពោះ ភាសារបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី ដែលប្រមាថជុំវិញការខិត ខំរបស់ប្រជាជនកម្ពុជា ក្នុងការរំដោះជាតិចេញពីរបបប្រ ល័យពូជសាសន៍ ប៉ុល ពត កាលពីជាង៤០ ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា” ខ្ញុំពិតជាមានការសោកស្តាយខ្លាំងណាស់ ដែលឯកឧត្តមនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ុនឡុង បានបង្ហោះតាមទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ដោយលើកឡើងថា៖ «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិក ASEAN (កាលនោះគ្នា យើង៥ ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលបានជំនួសខ្មែរក្រហម»។

ការលើកឡើងនេះបង្ហាញថា កាលនោះសឹង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រ ឡប់មកកម្ពុជាវិញ។

សឹង្ហបុរីបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រជដែលនាំដល់ការបង្កើតរដ្ឋាភិបាលចម្រុះត្រីភាគី កម្ពុជាប្រជាធិបតេយ្យ និងអូសបន្លាយសង្គ្រាមនៅកម្ពុជា និងទុក្ខវេទនារបស់ប្រជាជនកម្ពុជាជាង១០ ឆ្នាំថែមទៀត ហើយដែលស្មើនឹងការប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាផងដែរ។

ការលើកឡើងនេះក៏ជាការប្រមាថដល់ពលិកម្មសាច់សរស់ឈាម ស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។

ការលើកឡើងរបស់ឯកឧត្តម លី ស៊ានឡុង នាពេលនេះក៏បានបង្ហាញប្រជាជនសាំងកាពួ និងពិភពលោកថា មេដឹកនាំសឹង្ហបុរីនាពេលនោះបានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ។សម្តេចបន្ថែមថា ចុងក្រោយនេះខ្ញុំចង់សួរ ឯ.ឧ នាយករដ្ឋមន្ត្រី លី ស៊ានឡុង ថា តើគាត់ចាត់ទុកការកាត់ទោសមេដឹកនាំខ្មែរក្រហមកន្លងទៅនេះថា ជាការត្រឹមត្រូវដែរឬអត់?។

ក្រៅពីប្រតិកម្ម និងសម្តែងការសោកស្តាយពីសំណាក់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចំពោះការលើកឡើងរបស់លោក លី ស៊ៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលថា វៀតណាមឈ្លាន ពានកម្ពុជា ប្រជាពលរដ្ឋខ្មែរជាច្រើនបានបញ្ចេញប្រតិកម្មជាបន្ទាប់ ហើយភាគច្រើនបានចាត់ទុកជំហរសិង្ហបុរី ថា ជាអ្នកនៅពីក្រោយខ្នងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសម្លាប់ជីវិតប្រជាជនខ្លួនឯងអស់ជាង ៣លាននាក់។

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក លី ស៊ានឡុង បានបង្ហោះសារនៅទំព័រហ្វេសប៊ុករបស់ខ្លួន ដោយលើកឡើងថា «ពេលដែលគាត់ (ឧត្តមសេនីយ៍ ព្រេម) ធ្វើជានាយករដ្ឋមន្ត្រី (ថៃ) គាប់ជួននឹងពេលដែលសមាជិកអាស៊ាន(កាលនោះគ្នាយើង៥ប្រទេស) រួមគ្នាប្រឆាំងការឈ្លានពានរបស់វៀតណាមមកលើកម្ពុជា និងប្រឆាំងរដ្ឋាភិបាលកម្ពុជាដែលបានជំនួសខ្មែរក្រ ហម»។

មហាជនមានលើកឡើងថា ការលើកឡើងបែបនេះបង្ហាញឲ្យឃើញថា កាលនោះប្រទេសសិង្ហបុរី បានគាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញដែរ។