លោក Juan Guaido ប្រធានគណបក្សប្រឆាំងរបស់ប្រទេសវែណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនានេះថា គណបក្សប្រឆាំងមិនមានគម្រោងជួបចរចាជា មួយរដ្ឋាភិបាលរបស់ប្រទេសនេះនៅប្រទេសន័រវ៉េ នៅជុំថ្មីទៀតទេ ។
សូមរំលឹកថា កាលពីចុងខែឧសភាកន្លងទៅ ក្រុមតំណាងខាងគណបក្សប្រឆាំង និងក្រុមតំណាងខាងរដ្ឋាភិបាលរបស់ប្រទេសវែណេស៊ុយអេឡា បានជួបចរចាចំនួនពីរលើក នៅប្រទេសន័រវ៉េ ប៉ុន្តែមិនបានទទួលលទ្ធផលណាមួយនោះទេ ។
មន្ត្រីតំណាងខាងរដ្ឋាភិបាលវែណេស៊ុយអេឡា បានឲ្យដឹងថា មូលហេតុចំបងដែល នាំឲ្យកិច្ចចរចាត្រូវបរាជ័យ គឺដោយសារក្រុមតំណាងខាងគណបក្សប្រឆាំង បានទាមទារ ដដែលៗ ឲ្យលោកប្រធានាធិបតី Nicolas Maduro ចុះចេញពីតំណាង និងឲ្យលោក Juan Guaido ប្រធានគណបក្សប្រឆាំងឡើងកាន់តំណែងជំនួសវិញ ៕