ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គលេខាធិការ គ.ល.ក.បានអនុញ្ញាតឲ្យលោកស្រី HIKARU OGUCHI ជួបពិភាក្សាការងារ

ភ្នំពេញ: អគ្គលេខាធិការ គ.ល.ក.លោក រស់ ភីរុណ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះនៅទីស្តីការរបស់ អ.គ.ល.ក.បានអនុញ្ញាតឲ្យលោកស្រី HIKARU OGUCHI តំណាងក្រុមហ៊ុន Nishimura & Asahi (N&A) ដែលជាក្រុមហ៊ុនផ្នែកច្បាប់ដ៏ធំមួយនៅប្រទេសជប៉ុនជួបពិភាក្សាការងារ ។

អ្នកស្រីក៏ជាអ្នកតំណាងឱ្យក្រុមហ៊ុន Angel Group Co.,Ltd ដែលជាក្រុមហ៊ុនឈានមុខគេលើការផលិត ឧបករណ៍និងឬកម្មវិធីអេឡិចត្រូនិច ចូលជួបសំណេះសំណាល ក្នុងគោលបំណងស្វែងយល់អំពីបទប្បញ្ញត្តិ ជាធរមានដែលដាក់ចេញដោយ គ.ល.ក. ពាក់ព័ន្ធនឹងការគ្រប់គ្រងល្បែងពាណិជ្ជកម្មនៅកម្ពុជា។