ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ

(កំពង់ចាម): នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ចាម បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរតំណាងផ្សារ បានចុះធ្វើការត្រួតពិនិត្យ ផ្សព្វផ្សាយ និងណែនាំអាជីវករពីសុវត្ថិភាពម្ហូបអាហារ ជូនដល់អាជីវករ នៅតាមផ្សារ និងផ្ទះលក់ទំនិញ ទទួលបានលទ្ធផល ដូចខាងក្រោម៖
– បានធ្វើការផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីគុណភាព សុវត្ថិភាពផលិតផល និងសេវា និងបានអញ្ជើញអាជីវករមកទទួលការផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់ ដែលប្រើប្រាស់ក្នុងម្ហូបអាហារ។
– បានធ្វើតេស្តិ៍បឋមលើផលិតផលម្ហូបអាហារចំនួន១៤មុខ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់នោះទេ។
– បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន សៀងដប និង មី សរុបចំនួន ១៥.៦គីឡូក្រាម៕