(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប.។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខារាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាលទាំងអស់។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖
១. មតិស្វាគមន៍របស់លោកប្រធានអង្គប្រជុំ និងរបាយការណ៍វឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋាន
២. របាយការណ៍សង្ខេបរបស់នាយកដ្ឋានជំនាញទាំង៦
៣. បទអន្តរាគមន៍របស់ លោក អគ្គនាយករង
៤. របាយការណ៍របស់សាខា រាជធានី ខេត្ត
៥. អនុសាសន៍ណែនាំរបស់លោកប្រធានអង្គប្រជុំ រួមមាន៖ បង្កើនការចុះអង្កេតទីផ្សារ និងការចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារនៅតាមបណ្ដាគ្រឹះស្ថានសិក្សា, ពង្រឹងការចុះស្រង់យកស្ថិតិទីតាំងហាងល់វត្ថុអនុស្សាវរីយ៍នៅតាមបណ្ដាខេត្តទេសចរណ៍, ពិនិត្យលើសូចនាករឆ្នាំ២០២៣ ដើម្បីធ្វើបច្ចុប្បន្នភាព។
៦. បញ្ហាផ្សេងៗ