នារសៀលថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន ខមភើស អ៊ែតវើថាយស៊ីង និងដៃគូសហការរបស់ខ្លួនមកពីប្រទេសហូឡង់ (Meijer Realty Partners) និងម៉ាឡេស៊ី (Wegrow Global Sdn. Bhd.) អញ្ជើញចូលជួបសម្តែងការគួរសម និង ស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងវិនិយោគរួមគ្នាលើសួនកម្សាន្តទេសចរណ៍បែបអប់រំ និងវិទ្យាសាស្រ្ត (Theme park) ព្រមទាំងគម្រោងទេសចរណ៍ជិះនាវា និងកីឡាលើទឹក CAMBODIAN PERFORMANCE POWERSPORTS នៅតំបន់អភិវឌ្ឍន៍កោះនរា រាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកពង្រឹង ពង្រីក និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។