ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ផាន អូន អញ្ជើញចូលរួម កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA)

(ភូកេត, ប្រទេសថៃ): នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិ្ជកម្ម និងសហការីនៃ អគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួម «កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA) ដែលប្រព្រឹត្តឡើងនៅកោះភូកេត ប្រទេសថៃ។
កិច្ចប្រជុំនេះជាកិច្ចប្រជុំប្រចាំឆ្នាំ ដែលអនុញ្ញាតឱ្យប្រធានស្ថាប័នប្រកួតប្រជែង ជួបជុំ ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម ដែលកំពុងកើតឡើង និងដំណោះស្រាយនានានៅក្នុងការអនុវត្តច្បាប់ស្ដីពីការប្រកួតប្រជែងផងដែរ។
របៀបវារៈសំខាន់ៗសម្រាប់កិច្ចប្រជុំនេះ មានចំនួន ៣ រួមមាន (១). វឌ្ឍនភាពនៃនីតិវិធីផ្ទៃក្នុងរបស់បណ្ដារដ្ឋសមាជិកអាស៊ានក្រោយបញ្ចប់ការចរចាកិច្ចព្រមព្រៀងក្របខណ្ឌអាស៊ានស្តីពីការប្រកួតប្រជែង (ASEAN Framework Agreement on Competition – AFAC) (២). វឌ្ឍនភាពនៃសកម្មភាពដែលជាអាទិភាព (Key Deliverables) ក្រោមផែនការសកម្មភាពប្រកួតប្រជែងឆ្នាំ២០២៥ និង (៣). ការពិនិត្យឡើងវិញនូវផែនការសកម្មភាពប្រកួតប្រជែងអាស៊ាន (ACAP) 2025 និងការអភិវឌ្ឍន៍ផែនការសកម្មភាពប្រកួតប្រជែងក្រោយឆ្នាំ២០៣០៕