សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការរៀបចំដង្ហែអង្គកឋិនទាន និងមានការអមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសូត្រមន្តរបស់អង្គកឋិនទានដង្ហែទៅកាន់វត្តពោធិ៍គិរីវង្សារាម ដែលប្រារព្ធឡើងនៅ វិមាន៧មករា នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
អង្គកឋិនទាននេះ ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្ត នៅថ្ងៃទី០៣ ខែវិច្ឆិកា អង្គកឋិនទាននឹងដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕