ភ្នំពេញៈ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group ទីក្រុងចឹងចូវសាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។
នៅក្នុងពិធីនោះ លោក Mr. Yi Riwu ប្រធានក្រុមហ៊ុន Henan Investment Group លោក Mr. Zhan Daivd អគ្គនាយកក្រុមហ៊ុនអាកាសចរណ៏ជាតិកម្ពុជា
លោក។លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់បានថ្លែងថាថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុង ពិធីចុះហត្ថ- លេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និង ក្រុមហ៊ុន Henan Investment Group និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ថ្នាក់ដឹកនាំ ក្រុមហ៊ុន Henan Investment Group ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងរៀបចំឱ្យ មានពិធីនេះ។ លោកបណ្ឌិតលើកឡើងថា នេះជាលើកទី១ ដែលខ្ញុំនិងគណប្រតិភូ មកបំពេញទស្សនកិច្ចនៅទីក្រុងចឹងចូវ ក្នុង នាមជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងជាប្រធានក្រុម ប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាដើម្បីសម្រេចនូវគោលបំណងចំនួន ៣ សំខាន់ៗ៖
១). ជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសរវាងខេត្តហឺណាន ជាពិសេសទីក្រុងចឹងចូវ ទៅ កាន់ប្រទេសកម្ពុជា ស្របតាមចក្ខុវិស័យនៃវេទិការសេដ្ឋកិច្ចអាកាសចរណ៍ចិនពីខេត្តហឺណាន ទៅតំបន់អាស៊ាន តាមរយៈកម្ពុជាដែលមានក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាស្ពានដឹក- ជញ្ជូនតាមផ្លូវអាកាសពីទីផ្សារទេសចរណ៍អាស៊ានទៅកាន់ខេត្តហឺណាន និងពីខេត្តហឺណាន ទៅកាន់តំបន់អាស៊ាន។
ទំព័រទី១
២). ពង្រឹងទំនាក់ទំនងវិស័យអាកាសចរណ៍ស៊ីវិលរវាងកម្ពុជានិងចិន ជាពិសេសរវាង កម្ពុជានិងខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន។
៣). ស្វែងរកកិច្ចគាំទ្របច្ចេកទេសនិងហិរញ្ញវត្ថុពីរដ្ឋបាលខេត្តហឺណាន់ ព្រមទាំង ក្រុមហ៊ុនម្ចាស់ភាគហ៊ុនរបស់ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដើម្បីសម្រេចនូវផែនការ អភិវឌ្ឍន៍ក្រុមហ៊ុនអាកាសចរណ៍ជាតិ ប្រកបដោយគុណភាពនិងនិរន្តរភាព។
៤). ចូលរួមកម្មវិធីផ្សេងៗតាមការគ្រោងទុក។
ទន្ទឹមនឹងនេះ លោកបណ្ឌិតបញ្ជាក់ថា ខ្ញុំមានដំណឹងរីករាយជម្រាបជូនអង្គពិធីយើងថា ដើម្បីជំរុញទំនាក់ ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជាជាមួយខេត្តហឺណាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ និង ឯកភាពតាមសំណើរបស់ម្ចាស់ភាគហ៊ុនមកពី Xinggang Group ដើម្បីកែសម្រួលឈ្មោះ ក្រុមហ៊ុនអាកាសចរជាតិ កម្ពុជា អង្គរ អ៊ែរ ទៅជា Air Cambodia កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមកនេះផងដែរ។