គេហទំព័រផ្លូវការរបស់រដ្ឋាភិបាលប្រទេសវៀតណាម បានចុះផ្សាយថា ផលិតផលមួយចំនួនរបស់ក្រុមហ៊ុនចិន មានដូចជា វាយនភ័ណ្ឌ ស្បែកជើង កាបូប គ្រឿងសមុទ្រ ផលិតផលកសិកម្ម ទឹកឃ្មុំ ដែក អាលុយមីញ៉ូម និងផលិតផលធ្វើពីឈើជាដើម ត្រូវបានដាក់ស្លាកថា ផលិតនៅវៀតណាម ដើម្បីបញ្ចៀសការយកពន្ធនាំចូលអាមេរិក២៥% ។
ផលិតផលរបស់ចិនខាងលើ សុទ្ធតែជាផលិតផលដែលជាប់តម្លៃពន្ធនាំចូលទីផ្សារអាមេរិក ក្នុងអត្រាពន្ធ២៥% ហើយបើដាក់ស្លាកផលិតនៅវៀតណាម គឺអាមេរិកមិនយកពន្ធនាំចូលនោះទេ ដែលនេះជាមូលហេតុនាំអោយក្រុមហ៊ុនចិនដាក់ស្លាកផលិតនៅវៀតណាម ។
ក្រុមអាជ្ញាធរវៀតណាម បានបង្ក្រាមទំនិញខុសច្បាប់របស់ប្រទេសចិន ដែលដាក់ស្លាកផលិតនៅវៀតណាម ៕