សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងជួបជាមួយប្រធានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ។សម្ដេចបវរធិបតីក៏នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ IDC-CDI នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះដែរ នៅសណ្ឋាគារ Raffles Grand Hotel Angkor ខេត្តសៀមរាប ។
សូមជម្រាបថា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) ប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែវិច្ឆិកាក្រុងសៀមរាប ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធាននៃអង្គការ IDC-CDI បានទទួលភារកិច្ចជាម្ចាស់ផ្ទះកិច្ចប្រជុំប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលលើកទី១ និងបានធ្វើជាម្ចាស់ផ្ទះលើកទី១ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។
កិច្ចប្រជុំដ៏សំខាន់នេះមានគណៈប្រតិភូសរុបប្រមាណ ៨០រូប ដែលមកពីគណបក្សចំនួន២៦ ក្នុងចំណោម២៤ប្រទេស នៃទ្វីបទាំង៥ មានអឺរ៉ុប អាមេរិកឡាទីន អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង ជាពិសេសគណបក្សធំៗដែលមានកៅអីក្នុងរដ្ឋសភា៕ដោយ៖ កន ចំណាន