ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋបាលឃុំឆ្នាល់មាន់ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១

ភ្នំពេញ: រដ្ឋបាលឃុំឆ្នាល់មាន់ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀបចំវេទិកាសាធារណៈ ស្តីពី ការត្រួតពិនិត្យ និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមអធិបតីភាពរបស់ លោក លឹម រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងរដ្ឋបាលសាលាស្រុក កងរាជអាវុធហត្ថស្រុក មេឃុំឆ្នាល់មាន់ ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិទាំង៧ និងប្រជាពលរដ្ឋទូទាំងឃុំចំនួន ២០០នាក់ ។
 លោក លឹម រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនដល់គណ:អភិបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានភូមិ ប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ក្នុងឃុំឆ្នាល់មាន់ និងបានចែកជូននូវថ្នាំពេទ្យ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ជូនប្រជាពលរដ្ឋដែលបានចូលរួមពិធី ដោយម្នាក់ៗទទួលបានថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ប្រជាការពារភូមិ៥នាក់ ថវិកា ១០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១នាក់ៗ រដ្ឋបាលឃុំ ៦នាក់ ថវិកា ២០.០០០រៀល និងថ្នាំទេព្យ១កញ្ចប់ ក្នុង១ម្នាក់ៗ ។
ដោយឡែកក្រុមការងារទទួលបន្ទុកភូមិក្រាំងស្វាតបានចែកជូនប្រជាពលរដ្ឋមកពីភូមិក្រាំងស្វាត ទទួលបានក្រមា១ សារ៉ុង១ ក្នុងម្នាក់ៗបន្ថែម និង បានជូនបច្ច័យដល់គណៈកម្មការវត្តបរមវេសនារាម ចំនួន ២០០.០០០រៀល ។
 បន្ទាប់មក លោក លឹម រតនៈ បានដឹកនាំ ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឆ្នាល់មាន់ ចុះទៅសាលាបឋមសិក្សាក្រាំងស្វាត ជួបសំណេះសំណាលសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ចំនួន១០នាក់ និងសិស្សានុសិស្សចំនួន ៣៤០នាក់ និងបានឧបត្ថម្ភលោកគ្រូអ្នកគ្រូម្នាក់ៗ គឺទទួលបាន ក្រមា១ សារ៉ុង១ វីតាមីនC (បារាំង)១ទីប និងថវិកា ១០.០០០រៀល សិស្សានុសិស្សម្នាក់ៗទទួលបានសម្ភារៈសិក្សា១កញ្ចប់ រួមមានសៀវភៅសរសេរចំនួន ៣ក្បាល និងប៊ិចចំនួន ៣ដើម ។
   ជាបន្តទៀត លោក លឹម រតនៈ និងក្រុមការងារ បានចូលរួមរំលែកទុក្ខពិធីបុណ្យសពឈ្មោះ ចាប ហឿយ ភេទប្រុស ដែលបានទទួលមរណភាពដោយរោគាពាធ ស្ថិតនៅក្នុងភូមិឆ្នាល់មាន់ ដោយបានឧបត្ថមបច្ច័យចំនួន ៣២០.០០០រៀល និង អង្ករ១ការ៉ុង ស្មើ៥០គីឡូក្រាម និងបានបន្តចុះសួរសុខទុក្ខ លោក នង នឿន មេឃុំឆ្នាល់មាន់ ដោយគាត់កំពុងតែសម្រាកព្យាបាលជម្ងឺគ្រុនឈាមនៅគ្លីនិចឯកជន ហើយបានផ្តល់ថវិការបស់ឯកឧត្តមទេសរដ្ឋមន្រ្តី ជូនដល់គាត់ចំនួន ២០០.០០០រៀល ។