ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចូលរួមធ្វើការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិ អូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត

គោលបំណងនៃការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធអូនស្តុបអូវើ (Own Stopover Rights)នេះ គឺដើម្បីចូលរួមអនុវត្តគោល នយោបាយសេរីវូបនីយកម្មនៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចូលរួមចំណែកជួយគាំទ្រដល់វិស័យផ្សេងទៀត ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងតំបន់អាស៊ានផងដែរ។

(ប្រទេសម៉ាឡេស៊ី) លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញចូលរួមក្នុងពិធីចុះការចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីសិទ្ធិអូនស្តុបអូវើ (Own Stopover Rights) រវាងចំណុចនានានៅក្នុងរង្វង់ដែនដីនៃរដ្ឋសមាជិកអាស៊ានណាមួយផ្សេងទៀត (Protocol 5 on Own Stopover Rights between Points within the Territory of any other ASEAN Member State) ក្នុងអំឡុងពេល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី៣០ និងកិច្ចប្រជុំរដ្ឋមន្ត្រីពាក់ព័ន្ធ (30th Asean Transport Minister Meeting “30th ATM” and Related Minister Meeting) ពីថ្ងៃទី២១-២២ ខែវិច្ចិកា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕