ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក វង សូត អនុប្រធានទី២រដ្ឋសភា អញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបប្រធានរដ្ឋសភាវៀតណាម

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានអញ្ជើញអមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ អនុញ្ញាតឱ្យ លោក ត្រិន ថាញ់មិន (Tran Thanh Man)ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងសាកសួរសុខទុក្ខសម្តេចនៅភូមិគ្រឹះចំការមន។
សូមជម្រាបថា លោក ប្រធានសភាវៀតណាម និងគណៈប្រតិភូ បានមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ដើម្បីចូលរួមមហាសន្និតបាតអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១នៃសភាអន្តរជាតិដើម្បីភាពអត់ឱន ក៏ដូចជាចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម។