ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស៊ុន ចាន់ថុល ច្រានចោលសារព័ត៌មានបរទេសមួយចំនួន ដែលចុះផ្សាយថា «គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ត្រូវជាប់គាំង» ដែលខុសពីការពិត

គម្រោងព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅពេលថ្ងៃកំណត់ ឬអាចមុនថ្ងៃកំណត់ ។ នេះជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធcdcIPM) នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។