ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការវាយប្រហារលើនាវាដឹកប្រេង រុញច្រានតម្លៃប្រេងឆៅឲ្យហក់ឡើង៤%ភ្លាមៗ

តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានកើនឡើង៤%ភាគរយភ្លាមៗ ដល់តម្លៃ៦១.៧៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនានេះ ក្រោយពីមានការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងពីរគ្រឿងនៅចន្លោះដែនសមុទ្រប្រទេសអ៊ីរ៉ង់ និងអូម៉ង់ ។

នាវាដឹកប្រេងទាំងពីរគ្រឿងនោះ គឺមួយគ្រឿងជារបស់ក្រុមហ៊ុនជប៉ុន និងមួយគ្រឿងទៀតជារបស់ក្រុមហ៊ុនប្រទេសន័រវ៉េស ដែលនាវាជប៉ុន ដឹកប្រេងពីអារ៉ាប៊ី សាអូឌីតទៅកាន់ប្រទេសសិង្ហបុរី និងនាវាន័រវ៉េស ដឹកប្រេងពីប្រទេសកាតា ទៅកាន់កោះតៃវ៉ាន់ ។

ការវាយប្រហារបែបវិច្ឆេទកម្មលើនាវាដឹកប្រេងទាំងពីរគ្រឿងនេះ ត្រូវបានធ្វើឡើងចំពេលដែលនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ ៕