ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

អាល់កុលក្លែងក្លាយឬមេតាណុលប្រមាណ ២១តោន ត្រូវបានមន្រ្តីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ស្ទាក់ចាប់បានក្នុងភូមិសាស្ត្រស្រុកគីរីវង្ស ខេត្តតាកែវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ខេត្តតាកែវ)៖ មន្ត្រីជំនាញសាខាក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាត្តពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត៕...
យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៥គ្រឿងត្រូវបានឃាត់ទុក១ឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងចំណោមយានយន្តដឹកជញ្ជូនល្មើស ១០គ្រឿង ក្នុងខេត្តតាកែវ និងព្រៃវែង

យានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ៥គ្រឿងត្រូវបានឃាត់ទុក១ឆ្នាំយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ ក្នុងចំណោមយានយន្តដឹកជញ្ជូនល្មើស ១០គ្រឿង ក្នុងខេត្តតាកែវ និងព្រៃវែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងប្រតិបត្តិការចល័ត នៅថ្ងៃទី១ និង៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ​​ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានឃាត់ និងពិន័យយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ចំនួន ១០គ្រឿង ដោយ ៥គ្រឿង ត្រូវបានពិន័យ និងរើទំនិញចេញ ចំណែកឯ ៥គ្រឿងទៀតត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់ ២០%​នៃទម្ងន់អនុញ្ញាត។ ក្នុងបេសកម្ម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣ ត្រង់គីឡូម៉ែត្រលេខ៥៣ ក្នុងខេត្តតាកែវ ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ១៦គ្រឿង ក្នុងនោះ ៥គ្រឿងត្រូវពិន័យ និងអនុញ្ញាតឲ្យបន្តដំណើរ និង ១គ្រឿង ត្រូវឃាត់ទុក ១ឆ្នាំ ដោយដឹកលើសទម្ងន់កម្រិតកំណត់ លើសពី២០% នៃទម្ងន់អនុញ្ញា។ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ នៅស្រុកបាភ្នំ ខេត្តព្រៃវែង ក្រុមការងារត្រួតពិនិត្យយានយន្តចំនួន ៤គ្រ...
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ និង​អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូស្តីពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) 

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ និង​អគ្គលេខាធិការអាស៊ាន តាមប្រព័ន្ធវីដេអូស្តីពី​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) 

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោក​​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន និងសហការី តាមប្រព័ន្ធវីដេអូកាលពី​​ទី០៣ ខែកញ្ញា ឆ្នាំ២០២១នៅទីស្តីការក្រសួងពាណិជ្ជកម្ម​​។​​ ជំនួបពិភាក្សានេះ បានផោ្តតសំខាន់លើវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) រវាងអាស៊ាន និងបណ្តាប្រទេសជាភាគីសមាជិក និងជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងត្រៀមរៀបចំកិច្ចប្រជុំនានា។ លោក​​រដ្ឋមន្រ្ដី បានជម្រាបជូន លោក​​​អគ្គលេខាធិការអាស៊ាន អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង់ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា និងជនបរទេសគ្...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង

សម្ដេចក្រឡាហោម ស ខេង អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
យោងតាម​លិខិតរបស់ខុទ្ធកាល័យ​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន​​ឲ្យដឹងថា ​​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីពិនិត្យសុខភាព នៅសាធារណរដ្ឋបារាំង ។
សាលា អង្គរ ហ៊្វូជី ឌីវេឡុបម៉ិនសូមជម្រាបជូនសាធារណៈថា មានជនខិលខូចប្រើប្រាស់លេខទូរស័ព្ទនិងយកនិមិត្តសញ្ញា ( logo)របស់សាលាដោយគ្មានកាអនុញ្ញាតបង្ហោះលើបណ្ដាយសង្គម Facebook ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈ ជន

សាលា អង្គរ ហ៊្វូជី ឌីវេឡុបម៉ិនសូមជម្រាបជូនសាធារណៈថា មានជនខិលខូចប្រើប្រាស់លេខទូរស័ព្ទនិងយកនិមិត្តសញ្ញា ( logo)របស់សាលាដោយគ្មានកាអនុញ្ញាតបង្ហោះលើបណ្ដាយសង្គម Facebook ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈ ជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលា អង្គរ ហ៊្វូជី ឌីវេឡុបម៉ិន មានកិត្តិយសសូមជម្រាប ជូនសា ធារណៈជនមេត្តាជ្រាបថា កាលពីថ្ងៃទី 31 ខែ សីហា ឆ្នាំ 2021 ជនខិលខូចដែលប្រើប្រាស់លេខ 015 822 319 និង 097 936 8616 បានប្រើប្រាស់និមិត្តសញ្ញា ( logo)របស់សាលាយើងខ្ញុំដោយគ្មានកាអនុញ្ញាត និងបង្ហោះលើបណ្ដាញសង្គម Face book ក្នុងគោលបំណងបំភ័ន្តដល់សាធារណៈ។  
ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យដាក់ដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យដាក់ដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាល នឹងអនុញ្ញាតឱ្យដាក់ដំណើរការសាកល្បងទីតាំងសណ្ឋាគារមួយចំនួននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប អាចធ្វើជាកន្លែងផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ។  
លោក សយ សុភាព  សរសេរសំណេរចំហ ជូនក្រុមហ៊ុន food penda ត្រូវអប់រំអ្នកបើកបរផង!

លោក សយ សុភាព  សរសេរសំណេរចំហ ជូនក្រុមហ៊ុន food penda ត្រូវអប់រំអ្នកបើកបរផង!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សយ សុភាព  អគ្គនាយកនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរសំណេរចំហលើហ្វេសប៊ុកលោកថា ជូនក្រុមហ៊ុន food penda ត្រូវអប់រំអ្នកបើកបរផង!។ លោកបានរំលឹកថា ទន្ទឹមនឹងក្រុមហ៊ុន food penda បំរើសេ វា ដឹកជញ្ជូន រហ័សយ៉ាងណាក្តី សូមក្រុមហ៊ុន អប់រំ សីលធ៌ម អ្នកបើកបរ និង បង្រៀនឱ្យចេះច្បាប់ចរាចរ។ លើសពីនេះលោកថា ឥឡូវសកម្មភាព អ្នកបើកបរនេះគ្មានកោតក្រែង និង គោរពច្បាប់ចរាចរទេ។ ពួកគាត់មិនខ្វល់សំខាន់ ដល់គោលដៅ។ លោក សយ សុភាព បន្ថែមថា "ខ្ញុំបានឃើញផ្ទាល់នឹងភ្នែក ច្រើន ដងហើយ ទើចដាច់ចិត្តសរសេរ ដោយសុំឱ្យក្រុមហ៊ុន ឆាប់មានវិធានការបន្ទាន់ បើមិនដូច្នេះទេវានឹងនាំទៅដល់ការអាប់ឱនកិត្តិ យសក្រុមហ៊ុន និង បាត់បង់អតិថិជន"។...
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាយុ ១៨ឆ្នាំ ឡើងទៅ = 95.33% អាយុ ១២-១៧ឆ្នាំ = 84.42%

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាយុ ១៨ឆ្នាំ ឡើងទៅ = 95.33% អាយុ ១២-១៧ឆ្នាំ = 84.42%

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អាយុ ១៨ឆ្នាំ ឡើងទៅ = 95.33% អាយុ ១២-១៧ឆ្នាំ = 84.42%។
ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍

ក្រសួងទេសចរណ៍ដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សេចក្ដីសម្រេច ស្ដីពីការដាក់ឲ្យអនុវត្តនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ។
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 461 នាក់ទៀត ជាសះស្បើយ 411 នាក់ និងស្លាប់ 7 នាក់  ករណីឆ្លងសហគមន៍ 315 នាក់ អ្នកដំណើរពីបរទេស 146 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 461 នាក់ទៀត ជាសះស្បើយ 411 នាក់ និងស្លាប់ 7 នាក់  ករណីឆ្លងសហគមន៍ 315 នាក់ អ្នកដំណើរពីបរទេស 146 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 461 នាក់ទៀត ជាសះស្បើយ 411 នាក់ និងស្លាប់ 7 នាក់  ករណីឆ្លងសហគមន៍ 315 នាក់ អ្នកដំណើរពីបរទេស 146 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១  អ្នកឆ្លងសរុប= 95,300 នាក់ អ្នកជាសះស្បើយ= 90,684នាក់ អ្នកស្លាប់= 1,957 នាក់។