លោក សយ សុភាព អគ្គនាយកនៃមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានសរសេរសំណេរចំហលើហ្វេសប៊ុកលោកថា ជូនក្រុមហ៊ុន food penda ត្រូវអប់រំអ្នកបើកបរផង!។
លោកបានរំលឹកថា ទន្ទឹមនឹងក្រុមហ៊ុន food penda បំរើសេ វា ដឹកជញ្ជូន រហ័សយ៉ាងណាក្តី សូមក្រុមហ៊ុន អប់រំ សីលធ៌ម អ្នកបើកបរ និង បង្រៀនឱ្យចេះច្បាប់ចរាចរ។
លើសពីនេះលោកថា ឥឡូវសកម្មភាព អ្នកបើកបរនេះគ្មានកោតក្រែង និង គោរពច្បាប់ចរាចរទេ។ ពួកគាត់មិនខ្វល់សំខាន់ ដល់គោលដៅ។
លោក សយ សុភាព បន្ថែមថា “ខ្ញុំបានឃើញផ្ទាល់នឹងភ្នែក ច្រើន ដងហើយ ទើចដាច់ចិត្តសរសេរ ដោយសុំឱ្យក្រុមហ៊ុន ឆាប់មានវិធានការបន្ទាន់ បើមិនដូច្នេះទេវានឹងនាំទៅដល់ការអាប់ឱនកិត្តិ យសក្រុមហ៊ុន និង បាត់បង់អតិថិជន”។