ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Author: daily-khmer

ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ

ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ មានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប នៅថ្ងៃទី២៦ខែសីហានេះ​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។...
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារម្ដាយ ពេជ្រ សូលីកាចំនួន ១២ឆ្នាំ ក្នុងសំណុំរឿងឃាតកម្ម

សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្ដន្ទាទោសដាក់ពន្ធនាគារម្ដាយ ពេជ្រ សូលីកាចំនួន ១២ឆ្នាំ ក្នុងសំណុំរឿងឃាតកម្ម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ១២ឆ្នាំសំណុំរឿងឃាតកម្មលើស្ត្រីវ័យ៥០ឆ្នាំម្នាក់ ដែលឃាតករ គឺជាម្ដាយបង្កើតតារាចម្រៀងកញ្ញា ពេជ្រ សូលិកា ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា ១៩៩នៃក្រមព្រហ្មទណ្ឌ ។ នៅក្នុងការប្រកាសសាលក្រម​​នោះគឺ ជនត្រូវចោទដែលតុលាការផ្ដន្ទាទោសមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរគ្មានមុខបរពិតប្រាកដ។ មុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេ នៅក្នុងផ្សារដេប៉ូ បានដេកស្លាប់នៅផ្ទះលេខ L42A ផ្លូវលេខV16A( បុរីវីឡាថោន) ភ...
គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ នឹង​​បង្កើនឱកាសការងារសមរម្យលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

គោលនយោបាយជាតិស្ដីពីមុខរបរនិងការងារ នឹង​​បង្កើនឱកាសការងារសមរម្យលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងអភិបាលកិច្ចទីផ្សារការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលនយោ​បាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ បានបើកកិច្ចប្រជុំលើកទី៥ របស់ខ្លួន តាមប្រព័ន្ធវីដេអូ (Zoom) នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ អភិបាល និង អភិបាលរងរាជធានី-ខេត្ត ដែលជាសមាជិក សមាជិការនៃគណ:កម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO)។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃពីវឌ្ឍនៈភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងបញ្ហាប្រឈមនៅក្នុងបរិបទជំងឺកូវីដ-១...
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 423 នាក់ទៀត ជាសះស្បើយ 291 នាក់ និងស្លាប់ 06 នាក់ ករណីឆ្លងសហគមន៍ 312 នាក់ អ្នកដំណើរពីបរទេស 111 នាក់

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 423 នាក់ទៀត ជាសះស្បើយ 291 នាក់ និងស្លាប់ 06 នាក់ ករណីឆ្លងសហគមន៍ 312 នាក់ អ្នកដំណើរពីបរទេស 111 នាក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី 423 នាក់ទៀត ជាសះស្បើយ 291 នាក់ និងស្លាប់ 06 នាក់ ករណីឆ្លងសហគមន៍ 312 នាក់ អ្នកដំណើរពីបរទេស 111 នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ អ្នកឆ្លងសរុប= 90,958 នាក់ អ្នកជាសះស្បើយ= 86,993 នាក់ អ្នកស្លាប់= 1,841 នាក់។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រសួង

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ទី៤ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងាររបស់ក្រសួង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ទី២៥ ខែសីហា ឆ្នាំ២០២១បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញក្រោមឱវាទពាក់ព័ន្ធ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់អង្គភាពក្រោមឱវាទក្រសួង ដែលបានជួបប្រទះក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដោយផ្តោតជាសំខាន់លើរបៀបវារៈមួយចំនួនរួមមាន៖ របាយការណ៍ស្ដីពីលទ្ធផលសិក្សារបស់និស្សិត វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនសម្រាប់ឆមាសទី១ និងផែនការសម្រាប់ឆមាសទី២ វឌ្ឍនភាពការងារដកពិន្ទុ និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ និងការផាកពិន័យបទល្មើស ចរាចរណ៍ផ្លូវគោក និងការត្រៀមរៀបចំកម្មវិធី MPWT LIVE SHOW លើកដំបូង។ លោក​​ទេសរដ្ឋមន្ត្រី បានលើកអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្រោមការ ដ...
តេីបងប្អូនមានអ្វីចង់សួរមកកាន់​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​​ ដែរទេ?

តេីបងប្អូនមានអ្វីចង់សួរមកកាន់​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​​ ដែរទេ?

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
តេីបងប្អូនមានអ្វីចង់សួរមកកាន់​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​​ ដែរទេ? នាថ្ងៃទី៣០​ ខែសីហា​នេះ​ ឯ.ឧ.ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នឹងអញ្ជេីញជាវាគ្មិនកិត្តិយសក្នុងកម្មវិធី​ MPWT LIVE SHOW ក្នុងប្រធានបទ​ "សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការកំពុងបន្តរហូតដល់ឆ្នាំ ២០២៣"។ ​ បងប្អូនប្រជាពលរដ្ឋអាចធ្វេីការសួរសំណួរដោយទម្លាក់ចូលក្នុងខមិន​(comment) ខាងក្រោម​ ដើម្បីជ្រេីសរេីសមកឆ្លេីយតបជូន​ ក្នុងកម្មវិធីផ្សាយផ្ទាល់​នេះ។ :::ផ្សាយផ្ទាល់លេីហ្វេសប៊ុក​៖ " ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT (https://www.facebook.com/mpwt.gov.kh ) " :::ថ្ងៃទី៣០​-សីហា-២០២១ ម៉ោង៩:០០ព្រឹក :::ព័ត៌មានបន្ថែមសូមទាក់ទងទូរសព្ទលេខ៖​ " ១២៧៥ "...
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់​ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ទីផ្សារសម្រាប់​ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ និងលោក​​ Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេស​អូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ​ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី​ “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបប្រមាណជាង​១០០​នាក់។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែច្រវ៉ាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលអូស្រ្តាលី ដែល​បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា​ ផ្លែបឺរ ល្ងរ ស្ករត្នោ...
ក្រសួងពាណិជ្ជកម្ម​​​ជូនដំណឹងពីការ​​រៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ

ក្រសួងពាណិជ្ជកម្ម​​​ជូនដំណឹងពីការ​​រៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ នៅទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា លោក លោកស្រីជាពាណិជ្ជករ ផលិតផលករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិនៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ​ សហការជាមួយស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021)​ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។​ មជ្ឈមណ្ឌល​អាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផល​ម្ហូបអាហារ និងភេសជ្ជៈរួមទាំងផលិតផលកាហ្វេ តែ និងបង្អែម ចំនួន ៦ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួម​ក្នុងព្រឹត្តិ​ការ​ណ៍ពិព័រណ៍ខាងលើពីចម្ងាយ តាមរយៈការផ្ញើផលិតផលទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពាណិ​ជ្ជកម្មនេះ​។ ក្រសួងព...
សម្រេចដាក់វិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃទៀត

សម្រេចដាក់វិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាលារាជធានីភ្នំពេញសម្រេចដាក់វិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ទៀត ។ លើសពីនេះ ផ្អាកសកម្មភាពការងារ មុខរបរ ឬអាជីវកម្មមានហានិភ័យខ្ពស់ និងការជួបជុំជាលក្ខណៈឯកជន!។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក SHEN YUNHONG ចូលជួបសម្ដែងការគួរសមប្រគល់ម៉ាសចំនួន ១០កេសធំ អាល់កុលចំនួន ១០កាន ទឹកបរិសុទ្ធចំនួន ៥០០កេស

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក SHEN YUNHONG ចូលជួបសម្ដែងការគួរសមប្រគល់ម៉ាសចំនួន ១០កេសធំ អាល់កុលចំនួន ១០កាន ទឹកបរិសុទ្ធចំនួន ៥០០កេស

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក SHEN YUNHONG អគ្គនាយកក្រុមហ៊ុន Bai Chuan Group និងសហការី ចូលជួបសម្ដែងការគួរសម និងប្រគល់ម៉ាសចំនួន ១០កេសធំ អាល់កុលចំនួន ១០កាន ទឹកបរិសុទ្ធចំនួន ៥០០កេស។ អំណោយជូនដល់រដ្ឋមន្ត្រី ដើម្បីផ្តល់ជូនទៅមូលដ្ឋានស្រុកកោះសូទិន ក្នុងយុទ្ឋនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជូនគ្រួសារប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅមូលដ្ឋានក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ។ រូបថត៖ ខឹម សុវណ្ណារ៉ា AKP...