ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា លោក លោកស្រីជាពាណិជ្ជករ ផលិតផលករ និងសាធារណជនទូទៅឲ្យបានជ្រាបថា៖ ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិនៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សហការជាមួយស្ថានទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ានប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair 2021) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផលម្ហូបអាហារ និងភេសជ្ជៈរួមទាំងផលិតផលកាហ្វេ តែ និងបង្អែម ចំនួន ៦ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ តាមរយៈការផ្ញើផលិតផលទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួល ជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។
ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញលោកឧកញ៉ា លោក លោកស្រីដែលជាពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួមដោយអត់គិតថ្លៃចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
* – ទូរស័ព្ទលេខ៖ ០៨៩ ៩១១ ១០១ ឬ ០៨៧ ៧៥៥ ៥៥១
* – អ៊ីម៉ែល៖ sanphirun1977@gmail.com / ritatong19@gmail.com
* សូមទាញយកសេចក្តីជូនដំណឹងនេះ ជាប្រភេទ PDF តាមតំណរខាងក្រោម៖
* https://cutt.ly/iWrItZf
សូ ម អ រ គុ ណ !