ឈ្មួញអ្នករកស៊ីនាំទំនិញចោទ លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមនប្រើតួនាទីនិងអំណាចប្រមូលលុយតាមអំពើចិត្ត
ក្រុមអ្នករកស៊ីចេញចូលទំនិញតាមច្រកបុសមននិងមន្រ្តីពាក់ព័ន្ធនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀងមួយចំនួននិយាយថា បច្ចុប្បន្នឈ្មួញនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុកដដែល ដោយគ្មានញញើតច្បាប់នោះទេ។
ក្រុមឈ្មួញរកស៊ីបង្ហើបបានឲ្យដឹងទៀតថា បើគ្មានការបើកដៃពីសំណាក់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន ទេនោះគឺឈ្មួញមិនអាចធ្វើអ្វីៗតាមអំពើចិត្តបានឡើយ។ ជាងនេះទៅទៀត លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកបុសមន គឺមានការឃុបឃិតជាមួយលោក ឃុត សាលីន ប្រធានការិយាល័ យគយច្រកបុសមន ទើបអ្វីៗអាចប្រព្រឹត្តទៅយ៉ាងសុខស្រួលដូចសព្វថ្ងៃនេះ។
យោងតាមព័ត៌មានពីមន្រ្តីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានលើកឡើងថា ការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរ បាលច្រកបុសមន ហ៊ានប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបយ៉ាងរលូនគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្ត...








