ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម

មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម

សង្គម និងកម្សាន្ត
មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន បានដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សាឌីជីថលជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុង​​សាលាបឋមសិក្សាព្រះនរោត្តម ក្រោមវត្តមាន អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា មជ្ឈមមណ្ឌលសិក្សាឌីជីថលជប៉ុន គឺជាការផ្ដល់ជូនពីក្រុមហ៊ុនជប៉ុនប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលនេះនឹងជួយលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្ស ក្នុងជំនាញសតវត្សទី២១ ដើម្បីពង្រឹងការយល់ដឹងពីមុខវិជ្ជាស្ទែម(STEM) និងចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងកម្មវិធីសិក្សា ដែលមានលំនាំការសិក្សាអប់រំពីប្រទេសជប៉ុន៕...
(ក.ប.ប.) រកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំង

(ក.ប.ប.) រកឃើញ និងដកហូតទំនិញខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ មន្រ្តីជំនាញ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រាបការក្លែងបន្លំ​ (ក.ប.ប.) បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពប្រមាណជិត ១០០គីឡូក្រាម និងពិន័យអន្តរការណ៍លើសិប្បកម្មផលិតទឹកសុទ្ធមួយទីតាំងផងដែរ ។ កាលពីថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៣ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តប៉ៃលិន មណ្ឌលគិរី  ត្បូងឃ្មុំ ព្រៃវែង និងខេត្តតាកែវ បានបន្តចុះត្រួតពិនិត្យរាល់ទំនិញដែលដាក់ចរាចរលក់នៅលើទីផ្សារ និងសិប្បកម្មនានាដើម្បីទប់ស្កាត់នូវទំនិញដែលខូចគុណភាពនិងហួសកាលបរិច្ឆេទ ឬទំនិញដែលមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសដែលប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នកប្រើប្រាស់ផងដែរ។ លទ្ធផលជាក់ស្ដែងនៃការចុះត្រួតពិនិត្យ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងខូចគុណភាពចំនួន ៧២.៥គីឡូក្រាម និងសិប្បកម្មផលិតទឹកសុទ្ធមួយកន្លែងមិនមានអនុលោមភាពផ្...
សម្ដេចក្រឡាហោម ស ខេង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

សម្ដេចក្រឡាហោម ស ខេង ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

សង្គម និងកម្សាន្ត
ព្រៃវែង៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។​    
(គ.ជ.ប) អំពាវនាវឲ្យរដ្ឋខ្មែរ កំពុងធ្វើការ និងស្នាក់នៅបរទេស មកបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

(គ.ជ.ប) អំពាវនាវឲ្យរដ្ឋខ្មែរ កំពុងធ្វើការ និងស្នាក់នៅបរទេស មកបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងធ្វើការ និងស្នាក់នៅបរទេស ដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ ត្រឡប់មកកម្ពុជាវិញ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការបោះឆ្នោតថ្នាក់ជាតិ តាមការកំណត់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ៕ នេះយោងតាមសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០២៣នេះ ។...
ពលរដ្ឋចូលរួមកាន់តែច្រើន នៃការបរិច្ចាគឈាមមនុស្សធម៌នៅកម្ពុជា

ពលរដ្ឋចូលរួមកាន់តែច្រើន នៃការបរិច្ចាគឈាមមនុស្សធម៌នៅកម្ពុជា

សង្គម និងកម្សាន្ត
    ភ្នំពេញ៖ វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានឲ្យដឹងថា សកម្មភាព​នៃការបរិច្ចាគឈាមមនុស្សធម៌នៅកម្ពុជា កំពុងមានការចូលរួមពីប្រជាពលរដ្ឋកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ  ជាមួយនិងការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់នូវអំពើជួញដូរឈាម ពីសំណាក់ជនឆ្លៀតឱកាស ។ ពិធីអបអរសាទរទិវាពិភពលោក នៃអ្នកបរិច្ចេគឈាម ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ប្លាស្មា” នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត សុខ ប៉ូ លើកឡើងថា នៅកម្ពុជាពីមួយឆ្នាំ​ទៅ​មួយឆ្នាំ តម្រូវការឈាមមានការកើនឡើងពី ១៥ទៅជិត២០ភាគរយ ជាមួយនឹងការតម្រូវ​របស់​អង្គការសុខភាពពិភពលោក (WHO) ក្នុងប្រទេសនីមួយៗត្រូវមានឈាម ១ភាគរយ នៃចំនួនរបស់ប្រជាពលរដ្ឋសរុប ។ លោកវេជ្ជបណ្ឌិត បានបន្តថា សម្រាប់កម្ពុជា មានពលរដ្ឋជាង ១៧លាននាក់ ដូចនេះក៏ត្រូវមានអ្នកត្រូវបរិច្ចាគឈាមចំនួនប្រមាណ ១សែន៧ម៉ឺនាក់ ក្នុងមួយឆ្នាំៗ ប៉ុន្តែបច្ចុប្បន្នមានត្រឹមប្រមាណ ...
សម្ដេចក្រឡាហោម៖ ដឹកនាំកិច្ចប្រជុំ ការកែសម្រួលដើម្បីលើកកម្ពស់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS)

សម្ដេចក្រឡាហោម៖ ដឹកនាំកិច្ចប្រជុំ ការកែសម្រួលដើម្បីលើកកម្ពស់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS)

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីសំណើរសុំផ្លាស់ប្ដូរឧបករណ៍បច្ចេកទេសបំពាក់បន្ថែមឧបករណ៍ផ្ទុកទិន្នន័យ និងកែសម្រួលដើម្បីលើកកម្ពស់កម្មវិធីផ្នែកទន់នៃប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS) នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើសេចក្ដីរាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា រួមមានសវតារនៃការរៀបចំប្រព័ន្ធនេះ ដំណើរការមុខងាររបស់ប្រព័ន្ធ លក្ខណៈបច្ចេកទេសដែលជាតម្រូវការ បញ្ហាប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា ហៅកាត់ថា (CMBS)។ បន្ទាប់ពីបានស្ដាប់សេចក្ដីរាយការណ៍របស់អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចមក  សម្ដេចក្រឡាហោម ស ខេ...
លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»

លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក តាំង សុខឃី  អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»។ លោក តាំង សុខឃី បានចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដ...
លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន​ចំការកៅស៊ូ បឹងកេត បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»

លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន​ចំការកៅស៊ូ បឹងកេត បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ា ហេង ឡុង ប្រធានក្រុមហ៊ុន ​ចំការកៅស៊ូ បឹងកេត បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»។ លោកឧកញ៉ាបានចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគ...
លោក ប្រាយុទ្ធ ចាន់អូចា៖ គ្មានបទបញ្ជាជាណាមួយដល់ប៉ូលីស នូវការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន ទេ

លោក ប្រាយុទ្ធ ចាន់អូចា៖ គ្មានបទបញ្ជាជាណាមួយដល់ប៉ូលីស នូវការវិលត្រឡប់ចូលស្រុករបស់លោក ថាក់ស៊ីន ទេ

សង្គម និងកម្សាន្ត
បាងកក​ ថៃ ៖ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីដែលជិតផុតអាណត្តិ បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនបានផ្តល់ការណែនាំ ណាមួយដល់ប៉ូលិសក្នុងករណីដែលអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកថៃវិញនៅខែក្រោយនោះទេ។ សារព័ត៌មានថៃ The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ប្រាយុទ្ធ បាននិយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។ អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលបានសួរ លោក ប្រាយុទ្ធ ថាតើលោកបានផ្តល់បញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ កិតិប្រាប៉ាស (Damrongsak Kittiprapas) ដែលបានមកជួបនាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដែរឬទេ? លោកថាក់ស៊ីន បាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃ វិញនៅខែក្រោយ ដើម្បីឲ្យលោកមានឱកាសនៅជាមួយចៅៗរបស់លោក។ ប៉ុន្តែបើតាមរបាយការណ៍ដែលមិនអាចបញ្ជាក...
ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់កម្ពុជា បានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ

ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់កម្ពុជា បានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា គោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូននោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ឲ្យដឹងបែបនេះក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតតាមរោងចក្រ សហគ្រាស ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ៕...