លោក ឃួង ស្រេង ណែនាំឲ្យគ្រប់បណ្តាខណ្ឌទាំង១៤ ត្រូវពង្រឹកការយកចិត្តទុកក្នុងដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋ
ភ្នំពេញ៖លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឲ្យគ្រប់បណ្តាខណ្ឌទាំង១៤ត្រូវធ្វេីយ៉ាងណាពង្រឹកការយកចិត្តទុក អោយដែនសមត្ថកិច្ចរបស់ខ្លួនធានាបាននូវសុវត្តិភាពជូនប្រជាពលរដ្ឋចៀសឆ្ងាយពីការឆ្លងនិងរីករាលដាលនូវវីរុសកូវីដ១៩ (COVID19)។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំបែបនេះ នៅក្នុងឱកាសធ្វេីការចែកសម្ភារៈអនាម័យដូចជា អាល់ កុល និងម៉ាស់ជូនដល់បណ្តាខណ្ឌទាំង១៤ក្នុងរាជធានី ដេីម្បី យកទៅបំរេីការនូវការបង្ការនិងទប់ស្កាត់វីរុសកូវីដ១៩នៅល្ងាចថ្ងៃទី០៦ ខែមេសាឆ្នាំ២០២០នេះ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងនាមជាអាជ្ញាធរដែនដី ត្រូវតែមាន ការយកចិត្តទុកដាក់និងចូលរួមអោយសកម្ម ធ្វេីយ៉ាងណាជម្រាបជូនអោយប្រជាពលរដ្ឋមានការយល់ដឹងពីបញ្ហានៃផលប៉ះពាល់របស់វីរុសកូវីដ១៩ ជាពិសេសត្រូវផ្តោតការយកចិត្តទុកដាក់ ស្វែងរកអោយដឹងពីទីលំនៅរបស់ពលករ ដែលបានវិលត្រលប់មកប្រទេសវិញ ក្នុងអំឡុងពេលកូវីដ១៩ ...








