អ្នកឧកញ៉ា ហេង បូរិន គោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំទាំងអស់ ដែលបោះឆ្នោតជ្រើសរើសរូបលោក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា
ភ្នំពេញ:អ្នកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប បានផ្ញើសារគោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងថ្នាក់ដឹកនាំសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានបោះឆ្នោតជ្រើសរើសរូបលោក ជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក អ្នកឧកញ៉ា ហេង បូរិន បានបង្ហោះសារថ្លែងអំណរគុណបែបនេះថា៖ “ជាដំបូង ខ្ញុំសូមគោរពថ្លែងអំណរគុណដល់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជាទាំងអស់ ដែលបានផ្ដល់ទំនុកចិត្តដល់ខ្ញុំបាទ ដោយបោះឆ្នោតជ្រើសរើសខ្ញុំបាទ ពីសមាជិកសកម្ម នៃសមាគមឧកញ៉ាកម្ពុជា ទៅជា សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា (Member of the Board of Director of Cambodia Oknha Association)”។
អ្នកឧកញ៉ា បានបន្ថែមថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាភិបាល អ្នកឧកញ៉ានឹងបន្តខ...








