
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន៦នាក់ (៤នាក់ អត់បានចាក់វ៉ាក់សាំង), រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR ), ជាសះស្បើយ ៦៧នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៦៣នាក់ (លទ្ធផលបញ្ជាក់ដោយ PCR ), អ្នកជាសះស្បើយចំនួន ៦៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៦នាក់ ( ៤នាក់ អត់បានចាក់វ៉ាក់សាំង) ។