ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមធ្វើវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសនៃសន្និសីទថ្នាក់ជាតិ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥
(ភ្នំពេញ)៖ ថ្លែងជាវាគ្មិនក្នុងកិច្ចពិភាក្សាពិសេសស្តីពី “ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា” នៃសន្និសីទថ្នាក់ជាតិលើកទី២ ស្ដីពីសេដ្ឋកិច្ចការងារ ឆ្នាំ២០២៥ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការធ្វើអន្តរកាលកម្លាំងពលកម្មកម្ពុជាទៅរកសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចចក្រា គឺជាការផ្លាស់ប្តូរ និងការអភិវឌ្ឍជំនាញ ការងារ និងរៀបចំរចនាសម្ព័ន្ធកម្លាំងពលកម្ម ដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសម័យថ្មី ដែលផ្អែកលើបច្ចេកវិទ្យាឌីជីថល និងការប្រើប្រាស់ធនធានប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរអំពីសារសំខាន់នៃកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់ ក្នុងការបង្កើនឱកាសការងារ និងចំណូលប្រកបដោយចីរភាព ការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ សំដៅសម្រេ...








