ផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ពិការភាព ឆ្នាំ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋាររចនាសម្ព័ន្ធរូបវន្ដបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ និង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ។
លោក ឯម ច័ន្ទមករា បានលើកឡើងថា រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យជនមានពិការភាព អាចប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌជាតិបាន ដែលមន្ដ្រីរាជការមាន២ភាគរយ និងវិស័យឯកជនមាន១ភាគរយ។
លោក នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបាន អនុវត្តគោលនយោបាយអភិវឌ្ឍជាតិ ដែលបានប្ដេជ្ញាថែរក្សាសន្ដិភាព ដោយសំដៅលើគោលការណ៍ឯករាជ្យ...








