ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

អភិបាលខេត្តកំពង់ចាម ៖ យកអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋគ្មានទីពឹងចំនួន៦០ គ្រួសារនៅស្រុកចំការលើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការចំនួន៦០ គ្រួសារ នៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម​ កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២០ ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត បាននាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេច តែងតែបារម្ភ និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប គ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយ។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ជានិច្ចកាល សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូន ឲ្យបានទាន់...
អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

អត្រាគ្មានការងារធ្វើធ្លាក់ចុះ២.៦ភាគរយកាលពីខែមេសាកន្លងនៅប្រទេសជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា អត្រាគ្មានការងារធ្វើនៅប្រទេសជប៉ុន បានធ្លាក់ចុះ២.៦ភាគរយ កាលពីខែមេសា ឆ្នាំ២០២០នេះ ដោយសារផលប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ។ កំណើននៃអត្រាមនុស្សការងារធ្វើនៅប្រទេសជប៉ុន បានកើនឡើងខ្ពស់កាលខែមេសា នៅពេលដែលរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ខណៈដែលវីរុសនេះបានឆ្លងរាលដាលខ្លាំង ។ រហូតដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលនៅមិនទាន់បើកប្រទេសឡើងវិញទាំងស្រុងនៅឡើយទេ ខណៈដែលការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះបានស្ងប់ស្ងាត់បន្តិចហើយ ហើយចំនួនមនុស្សអត់ការងារធ្វើនៅតែបន្តកើនឡើង ៕...
តុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនមេខ្លោងឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធការទន្ទ្រានលើដីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃពយម៉ាចូវ

តុលាការខេត្តព្រះសីហនុ ចេញដីកាបង្កាប់ឲ្យចាប់ខ្លួនមេខ្លោងឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធការទន្ទ្រានលើដីតំបន់ហាមឃាត់ ដែនជម្រកសត្វព្រៃពយម៉ាចូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ លោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ក់ គឹមតុង ពាក់ព័ន្ធនិងបទល្មើស កាប់រានព្រៃ ហ៊ុំព័ទ្ធ កាន់កាប់ដីព្រៃរបស់រដ្ឋ ដោយខុស  ច្បាប់ ប្រព្រឹត្តនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦  បទល្មើសដែលមានចែង និងឲ្យផ្តន្ទាទោស តាមបញ្ញាតិមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ ។ សូមបញ្ជាក់ថា ដីតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់  គឺជាតំបន់ដែលរាជរដ្ឋាភិបាលបាន សម្រេចដាក់ក្នុងគម្រោងអភិវឌ្ឍន៏ទេសចរណ៍នាគរាជ រូចរាល់អសហើយ ដោយគម្រោង នេះ មានវិសាលភាព គ្របដណ្តប់ទៅលើតែដី ស្ថិតក្នុងផែនទី គម្របព្រៃឈើឆ្នាំ២០២០ តែប៉ុណ្ណោះ តែអ្វីដែលគួរកត់សម្គាល់ គម្រោងទេសចរណ៏នាគរាជនោះរហូតមកដល់ពេលនេះ ហាក់មិនទាន់មានការចាប់ផ្តើមនៅឡើយទេ ។ បច្ចុប្បន្នដីតំបន់ខាងលើនេះ ត្រូវបានចូលកាន់កាប់គ្រប់គ្រងពីសំណាក់ក្រុមអនាធិបតេយ្យដោយខុសច្...
ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ប្រមុខការទូត៤ប្រទេស បង្ហាញក្តីបារម្ភពីសកម្មភាពចិនលើហុងកុង

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រមុខការទូតរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសអូស្ត្រាលី និងកាណាដា បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៩ ខែឧសភានេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពផ្នែកនយោបាយរបស់ប្រទេសចិនទៅលើទីក្រុងហុងកុង ។ នេះយោងតាមការចុះផ្សាយរបស់ NHK World-Japan ។ សេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតនៃប្រទេសទាំង៤ ត្រូវបានធ្វើឡើងក្រោយពីសមាជិកសភាប្រជាជនចិន បានបោះឆ្នោតកាលពីថ្ងៃទី២៨ ខែឧសភានេះ ដោយអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ដាក់ឲ្យទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ក្នុងសម្លេង២៨០០សម្លេងគាំទ្រ ១សម្លេងប្រឆាំង និង៦សម្លេងអនុប្បវាទ ។ ច្បាប់សន្តិសុខជាតិដែលប្រទេសចិននឹងដាក់ឲ្យទីក្រុងហុងកុងអនុវត្តនោះ គឺត្រូវបានចែកពីការហាមឃាត់អំពើអប្បគមន៍ ឬការផ្តាច់ខ្លួន ហាមឃាត់ការជ្រៀតជ្រែក ឬលូកដៃពីប្រទេសដទៃ និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ៕...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមជាស្រេចសម្រាប់ផ្តល់ជូនឥណទាន ដល់ប្រជាកសិករ សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រៀមជាស្រេចសម្រាប់ផ្តល់ជូនឥណទាន ដល់ប្រជាកសិករ សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ត្បូងឃុំ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចុះផ្សព្វផ្សាយគោលការណ៍ឥណទានរបស់រាជរដ្ឋាភិបាលចំនួន ៥០ លានដុល្លារអាមេរិក តាមរយះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ផ្តល់ជូន ដល់ប្រជាកសិករ ដាំដុះបន្លែ ផ្លែឈើ ចញ្ចឹមត្រី សត្វ មាន់ ទា និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ។ ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លងកូវីដ-១៩ និងបញ្ហា EBA ជាដើម។ លោកកៅ ថាច មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន ស...
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខត្តកណ្កាល ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា

លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខត្តកណ្កាល ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្កាល និងភរិយា​ បាន​ចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ៣ម៉ឺនដុល្លារដល់សាខាកាកបាទក្រហមកម្ពុជា។ លោក​បានមានប្រសាសន៍ថា«ខ្ញុំបាទ គង់ សោភ័ណ្ឌ និងក្រុមគ្រួសារ សូមចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ចំនួន ៣០.០០០$ (បីម៉ឺនដុល្លារអាមេរិក) ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ​ ២០២០ ក្រោមប្រធានបទ " ខ្ញុំស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា"។ លោក​បាន​បន្តទៀតថា« ថវិកាទាំងនេះ ខ្ញុំសូមប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ដើម្បីទុកបម្រុងប្រើប្រាស់សម្រាប់ដោះស្រាយជីវភាពខ្វះខាត របស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាតក្នុងជីវភាពរស់នៅជាក់ស្តែង ឬ ជួបគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់និន្នាការនយោបាយឡើយ»។ លើសពីនេះលោកអភិបាល សូមឧទ្ទិសបួងសួង ដល់ទេវតា វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយ ថែរក្សាកា...
លោក វេង សាខុន ពិភាក្សាការងារនិងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច

លោក វេង សាខុន ពិភាក្សាការងារនិងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោករដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ​២០២០​ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ច ដែលមានទីតាំងនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ យោងតាមរបាយការណ៍របស់អគ្គលេខាធិការដ្ឋានដីសម្បទានសេដ្ឋកិច្ច បានបង្ហាញថា ក្រុមហ៊ុន បានទទួលការអនុញ្ញាតធ្វើការអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលចំនួន ៩ ០៦៨ ហិកតា នៅឆ្នាំ២០១៧ ដើម្បីធ្វើការដាំដុះដំណាំឧស្សាហកម្ម។ យោងលើលទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃជារួមអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍ អគ្គលេខាធិការដ្ឋានយល់ឃើញថា ក្រុមហ៊ុននៅមានការយឺតយ៉ាវលើការអនុវត្តផែនការសកម្មភាពដែលបានឯកភាពជាមួយក្រសួង និងមានជួបបញ្ហានៃការផ្លាស់ប្តូរមុខដំណាំដោយជួបនឹងបញ្ហាប្រឈមទាក់ទងទៅនឹងគុណភាពដី ហើយនិងការសំអាតដីធ្លី ដែលទាមទារឱ្យក្រុមហ៊ុនពិនិត្យពិចារណាឱ្...
កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស៊ីនអេ ធី អឹម អង្ករ៤គ្រឿង ដល់សាលារាជធានីភ្នំពេញ

កាកបាទក្រហមកម្ពុជា ប្រគល់ម៉ាស៊ីនអេ ធី អឹម អង្ករ៤គ្រឿង ដល់សាលារាជធានីភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានប្រគល់អំណោយម៉ាស៊ីន អេ ធី អឹម​អង្ករចំនួន៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះក្នុងរាជធានីភ្នំពេញ។ ពិធីប្រគល់ និងទទួលអំណោយ ម៉ាស៊ីន​អេ ធី អឹម អង្ករកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រីពុំ ចន្ទនី អគ្គលេខាធិការកាកបាទ ក្រហមកម្ពុជា និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ។ លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា ម៉ាស៊ីនអេ ធី អឹម អង្ករនេះ ជាអំណោយរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយថ្ងៃនេះកាកបាទ ក្រហមកម្ពុជា បានបន្តជូនទៅរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការចែកអង្ករជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។ នេះជាផ្នែកមួយ នៃការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់រលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ន...
ក្រសួងសុខាភិបាល៖ វិធានការ៤ចំណុច ការពារនិងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០

ក្រសួងសុខាភិបាល៖ វិធានការ៤ចំណុច ការពារនិងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង១៩សប្តាហ៍ដើមឆ្នាំ២០២០នេះ មានចំនួន២១៧២ករណី ចំនួននេះអាចបន្តកើនឡើងនៅតាមភូមិ ឃុំ ស្រុក និងទីប្រជុំជន នៃបណ្តាខេត្តនានា នៅពេលខាងមុខនេះ ប្រសិនបើមិនមានវិធានការការពារឲ្យម៉ត់ចត់និងត្រឹមត្រូវជាមុន ទេនោះ។ ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយមូសខ្លាញីខាំបឺតឈាមចម្លងមេរោភគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅជិតមនុស្ស វាហើរបាន ចម្ងាយមិនលើសពី១៥០ម៉ែត្រ ពីកន្លែងកកើត។ សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាលក៏បានចេញសេក្ដីប្រកាសស្ដីពីវិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងរដូវវស្សាឆ្នាំ២០២០ ដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារ មូសខ្លាញីខាំឲ្យកាន់តែមានប្រសិទ្ធភាព។ លោកសាស្រ្តាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូ...
នៅជុំវិញពិភពលោក អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ជិត៦លាននាក់

នៅជុំវិញពិភពលោក អ្នកឆ្លងវីរុសកូវីដ-១៩ កើនឡើងដល់ជិត៦លាននាក់

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
យោងតាមការចុះផ្សាយរបស់ Worldometer បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភានេះ មនុស្សឆ្លងវីរុសកូវីដ-១៩  នៅតែបន្តកើនឡើងដល់ជិត៦លាននាក់ហើយ គឺសរុបចំនួន៥ ៩០០ ៨៨០នាក់ នៅជុំវិញពិភពលោក។ Worldometer ចុះផ្សាយថា គិតត្រឹមថ្ងៃសុក្រនេះ មនុស្សស្លាប់ដោយសារវីរុសកូវីដ-១៩ បានកើនឡើង  ដល់ជាង៣៦ម៉ឺននាក់ គឺចំនួន៣៦១ ៧៧៦នាក់ ខណៈដែលអ្នកជំងឺចំនួន ២ ៥៧៧ ២២៥នាក់បានជាសះស្បើយពីវីរុសនេះ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រនេះ នៅជុំវិញពិភពលោក មនុស្សឆ្លងថ្មីនៃវីរុសកូវីដ-១៩ មានចំនួន១១៦ ២៧៧នាក់ និងមនុស្សស្លាប់ថ្មីដោយសារវីរុសនេះ មានចំនួន៤ ៨៣៩នាក់ ៕...