ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

 តែងតាំង​បន្ថែម​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និង​អគ្គលេខាធិការ នៃ​ក្រសួងបរិស្ថាន​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ​៖  ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​មុខតំណែង ជា​រដ្ឋលេខាធិការ ៤​រូប អនុរដ្ឋលេខាធិការ ៦​រូប អគ្គនាយក ២​រូប និង​អគ្គលេខាធិការ ១​រូប នៅ​ក្រសួងបរិស្ថាន​។ នេះយោងតាម​​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០។
អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

អភិបាលរាជធានីភ្នំពេញ៖ គ្រោងនឹងកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបវត្តនាគវ័ន្ត និងស្ដុបច្រមុះជ្រូកក្បាល់ថ្នល់ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការកែសម្រួលប្រព័ន្ធចរាចរណ៏ នៅស្តុបចំនួនពីរ គឺស្តុប ច្រមុះជ្រូកក្បាលថ្នល់ និងស្តុបវត្តនាគវ័ន្តដើម្បីឲ្យចរាចរណ៍មានភាពល្អប្រសើរជាងមុនខណៈស្តុបទាំង ២នេះតែងតែកកស្ទះចរាចណ៍រាល់ថ្ងៃ។ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងបែបនេះ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញនិងប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា ប្រព័ន្ធចរាចរណ៍នៅច្រមុះជ្រូកក្បាលថ្នល់មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហាខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ លោកឃួង ស្រេង បានសុំគោលការណ៍ទៅ រាជរដ្ឋាភិបាល ដើម្បីសូមយកក្រាស់សាំងសូគីមិចចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរណ៍នៅតំបន់នេះឱ្យកាន់តែប្រសើរឡើងជាងមុន។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ទ...
បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

បណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានចូលសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដានេះ អាការៈជំងឺរបស់លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បានធូរស្រាល បន្តិចហើយ ។ សូមបញ្ជាក់ថា លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្ត្រាចារ្យវិទ្យាសាស្រ្តនយោបាយ និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ ពាក់ព័ន្ធនិងបញ្ហាបេះដូង នៅវេលាម៉ោង ២៣និង២៣ នាទីយប់នេះថ្ងៃទី១០ ខែកក្កដានេះ​៕...
សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
   ព្រះសីហនុ៖ ទិដ្ឋភាព នៃការអភិវឌ្ឈ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ មានកំពស់ពី៥ ជាន់ទៅដល់ ៥៣ជាន់ចំនួន៥៤០គម្រោង ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏មានសក្តានុពលក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ។ លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត  គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០២០ខេត្តព្រះសីហនុ គឺមានគម្រោងសាងសង់១.៣៨២ គម្រោងដែលមានផ្ទៃក្រឡាសរុប១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លារអាមេរិក ។ លោក ភារម្យ បានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ គម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦...
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង មើលឃើញឧកាសវិនិយោគ​នៅខេត្តកែបលើវិស័យ​​អចលនទ្រព្យ និងទេសចរណ៍

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ប្រធានក្រុមប្រឹក្សាភិបាលT.O.I.C Group  កំពុងតែស្វែងរកឱកាសក្នុងការចូលរួមអភិវឌ្ឍ ក្រោមការចង្អុលបង្ហាញរបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ត្រូវបានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០។ ដោយលោកឧកញ៉ា ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងចូលរួមអភិវឌ្ឍន៍អចលនទ្រព្យ បម្រើដល់វិស័យទេសចរណ៍ជាប់មាត់សមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា។ ឧកញ៉ាបណ្ឌិត អ៉ឹង ឃាង បានមានប្រសាសន៍ថា លោក​​ការចាប់អារម្មណ៍លើការវិនិយោគនេះ បានកើតឡើងក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែប របស់វិនិយោគិនខ្មែរមួយក្រុមដែលនៅក្នុងដំណើរទស្សនកិច្ច ស្វែងយល់ពីសក្ដានុពលនៅខេត្តកែបនេះ ទទួលបានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ លោក​បន្ថែមទៀតថា បន្ទាប់ពីបានជួបពិភាក្សាជាមួយនឹងលោកអភិបាលខេត្តកែប ក្រុមវិនិយោគិនរបស់លោក មានការចាប់អារម្មណ៍ និងមានបំណងចង់ធ្វើការសាងសង់អភិវឌ្ឍន៍អចលនទ្រព្យ ដែលបម្រើដល់វិស័យទេ...
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ភ្ជាប់ផ្លូវជាតិលេខ១)សម្រេចស្ថាបនា បាន៣៩,៧៦ភារយ

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារជំនាញរបស់ក្រសួង ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុន ត្រួតពិនិត្យ លក្ខណៈបច្ចេកទេស។ ការចុះត្រួតពិនិត្យនេះធ្វើឡើង កាលពីថ្ងៃ១០ កក្កដា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ លក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុន សាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង។ សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) នេះមានប្រវែង សរុប៥២,៩៨៣ គីឡូម៉ែត្រ ក្នុងនោះផ្លូវមេមានប្រវែង ៤៧,៦០៨គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុង ស៊ីម៉ង់ត៍សរសៃ...
តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ

តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍បទ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ។ នេះយោងតាមព្រះរាជក្រិត្យ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ របស់ព្រះករុណា ព្រះបាទសម្តេចព្រះ      បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ សម្រេច តែងតាំងលោក សួន សេរីរដ្ឋា ជារដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​...
សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

សម្តេចតេជោ«វិធានការបន្ទាន់ដ៏មានប្រសិទ្ធភាពរបស់កម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩»

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
សារសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា«ជាដំបូងគឺពលរដ្ឋខ្មែរមានការយល់ដឹងពីជំងឺឆ្លងកូវីដ១៩ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា ដែលគិតរហូតមកដល់ពេលនេះ គឺមិនទាន់មានប្រភពដែលបង្ហាញថាជំងឺកូវីដ១៩ មានថ្នាំព្យាបាលនៅឡើយទេ។ មកទល់សព្វថ្ងៃ គឺយើងមានតែវិធានការបង្ការទប់ស្កាត់ និងការពារនៃការរីករាលដាលតែប៉ុណ្ណោះ»។ សម្តេចរំលឹកថា បណ្ដាប្រទេសជាច្រើនបានដាក់ចេញនូវវិធានការរបស់ខ្លួនជាបន្តបន្ទាប់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាល​ដាលនៃជំងឺកូវីដ ១៩ ដ៏សាហាវបំផុតនេះ។ ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អាចចាត់ទុកថាជាប្រទេសដែលទទួលបានជោគជ័យក្នុងវិធានការទប់ស្កាត់ទាន់ពេលវេលានៃការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ដែលសម្តេចប្រមុខដឹកនាំបានដាក់ចេញនូវវិធានការបន្ទាន់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាពក្នុងការចូលរួមជាមួយពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩។ ទន្ទឹមនឹងកា...
ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា បិទរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ក្រសួងសាធារណៈការនិងដឹកជញ្ជូន កំពុងពិចារណា បិទរថភ្លើងទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន កំពុងពិចារណានៃការបិទ ដំណើរការដឹកជញ្ជូន តាមខ្សែ រថភ្លើងស្ថានីយអយស្ម័យយានភ្នំពេញឆ្ពោះទៅ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ  ។ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផល ការងារ សុវត្ថិភាពច រាចរណ៍ ផ្លូវគោកប្រចាំឆមាស ទី ១ ឆ្នាំ ២០២០ កាលពីរសៀលថ្ងៃទី៩ ខែកក្កដានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ខ្សែរថភ្លើងនេះ ដោយសារពលរដ្ឋមិនសូវនិយម ជិះរថភ្លើង ហើយក៏ដើម្បីបញ្ចៀស គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ រថភ្លើងនេះផង ។ សូមបញ្ជាក់ថា ក្រសួងសាធារណការនិង ដឹកជញ្ជូន និងក្រុមហ៊ុនRoyal Railwayរបស់អ្នកឧកញ៉ាគិត ម៉េង បានសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ សេវាដឹកជញ្ជូន អ្នកដំណើរ ពីស្ថានីយ៍ រថភ្លើង ភ្នំពេញឆ្ពោះទៅ អាកាស យានដ្ឋាន អន្តរជាតិ ភ្នំពេញកាលពី ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៨។គោលបំណង នៃការដាក់ ឱ្យ ដំណើរការខ្សែ រថភ្លើងនេះគឺដើម្បីចូលរួមកាត់បន្ថយ ការស្ទះចរាច រណ៍ និងជួយសម្រួលពេលវេ...
ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៅខែកញ្ញាខាងមុខនេះ

ការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រា នឹងត្រូវអនុវត្តនៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនៅខែកញ្ញាខាងមុខនេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នីតិវិធីផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រារួមគ្នានៅកន្លែងផ្តល់សេវាតែមួយ ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ កាត់បន្ថយពេលវេលា ឱ្យមានតម្លាភាព ប្រសិទ្ធភាព និងឆាប់រហ័ស បានឯកភាព​គ្នា​ គ្រោងនឹងដាក់ឱ្យដំណើរការនៅក្នុង​ ខែកញ្ញា ឆ្នាំ២០២០ នេះ ។ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំពិភាក្សាការងារជាមួយលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អំពីកិច្ចសហប្រតិបត្តិការតភ្ជាប់ប្រព័ន្ធផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នា និងពិនិត្យទៅលើសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពី បែបបទ និងនីតិវិធីនៃការផ្ទេរកម្មសិទ្ធិយានជំនិះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និង នាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានពន...