ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សក្តានុពល នៃការអភិវឌ្ឍ រីកចម្រើននាពេលបច្ចុប្បន្ន របស់ខេត្តព្រះសីហនុ

   ព្រះសីហនុ៖ ទិដ្ឋភាព នៃការអភិវឌ្ឈ នៅក្នុងខេត្តព្រះសីហនុនាពេលបច្ចុប្បន្នទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អាគារ មានកំពស់ពី៥ ជាន់ទៅដល់ ៥៣ជាន់ចំនួន៥៤០គម្រោង ។

លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងចំណោមគម្រោងទាំងនេះ គឺមាន មួយចំនួនបានកំពុងតែដំណើរការ ហើយនៅពេលដែលគម្រោងទាំងនេះបានបញ្ចប់ខេត្តព្រះសីហនុ នឹងក្លាយជាទីក្រុងដ៏មានសក្តានុពលក្នុងការអភិវឌ្ឈន៍លើគ្រប់វិស័យ ។

លោកបានថ្លែងទៀតថា ទាំងនេះគឺជាគម្រោងសាងសង់សំណង់អគារខ្ពស់ៗ ដែលមាននៅក្នុងខេត្ត  គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែមិថុនា ឆ្នាំ២០២០ខេត្តព្រះសីហនុ គឺមានគម្រោងសាងសង់១.៣៨២ គម្រោងដែលមានផ្ទៃក្រឡាសរុប១៣.២៥៥.៤៦០ ម៉ែត្រការ៉េ មានទុនវិនិយោគសរុប ប្រមាណជា ៧,១៨ ពាន់លានដុល្លារអាមេរិក ។

លោក ភារម្យ បានបន្តទៀតថា បើប្រសិនបើបូករួមទាំងគម្រោងដែលក្រុមការងារបានចុះស្រង់ គម្រោងទាំងនោះមិនទាន់បានស្នើសុំលិខិតអនុញ្ញាតសាងសង់គឺមានចំនួនប្រមាណជា ១.២៦៥ ការដ្ឋានថែមទៀត ។ ក្រៅពីវិស័យសំណង់ដែលអាចបម្រើការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងទាក់ទាញការវិនិយោគក៏ដូចជាវិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលទ្រុឌ ទ្រោមដោយសារតែសំពាធនៃការអភិវឌ្ឈន៍នោះ ក៏កំពុង តែបានស្តារនិងស្ថាបនាឡើងវិញ ជាពិសេសគឺ ការដ្ឋានសាងសង់ផ្លូវក្រុងចំនួន ៣៤ ខ្សែរនៅខេត្ត ដែលចំណាយថវិកាប្រមាណជិត ៣០០លានដុល្លារអាមេរិក បានសម្រេចការសាងសង់បានប្រមាណជាជាង ៩០ភាគរយ។

លោក ឃាង ភារម្យ បានបញ្ជាក់ថា“ នេះគឺជាភាពអស្ចារ្យមួយនៃសមិទ្ធិផលដែលខេត្តព្រះសីហនុបានទទួល ខ្ញុំស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុកនិងក្រៅស្រុក មកស្វែងយល់អំពីភាពអស្ចារ្យដែលមាននៅក្នុងខេត្តនាបច្ចុប្បន្ន” ។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា ខេត្តកំពុងតែខិតខំរៀបចំដើម្បីស្វាគមន៍ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ហើយក៏កំពុងតែត្រៀម ខ្លួនរៀបចំបុណ្យសមុទ្រជាថ្មីទៀតនៅចុងឆ្នាំនេះ ៕