ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិធីបើកជាផ្លូវការកម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក»
ភ្នំពេញ:កម្មវិធីពិព័រណ៍ផលិតផលខ្មែរក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» បានចាប់ផ្ដើមជាផ្លូវការនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.។ កម្មវិធីបើកពិព័រណ៍ផលិតផលខ្មែរនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាម្ចាស់រោងចក្រ សហគ្រាស ម្ចាស់អាជីវកម្ម អ្នកផលិតមាតិកា រួមទាំងបងប្អូនសាធារណជនជាច្រើនរូប។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ច ក៏ដូចជាផ្ដល់ឱកាសដល់អាជីវករ ពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុកអាចតាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលរបស់ខ្...








