ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកវិភាគរបស់ក្រុមប្រឆាំង ដូរអាជីព បើមិនយល់ពីជម្រៅនៃទំនាក់ទំនងកម្ពុជា-ចិន

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យអ្នកវិភាគរបស់ក្រុមប្រឆាំង ដូរអាជីព បើមិនយល់ពីជម្រៅនៃទំនាក់ទំនងកម្ពុជា-ចិន

សង្គម និងកម្សាន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំអកឱ្យអ្នកវិភាគរបស់ក្រុមប្រឆាំងថា បើមិនយល់ពីជម្រៅនៃទំនាក់ទំនងកម្ពុជា-ចិនទេ ដូរអាជីពទៅ ព្រោះការវិភាគរបស់ពួកគេនឹងអស់ជំនឿពីប្រជាពលរដ្ឋ។ លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ លោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជាសាធារណៈ តាមរយៈ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីរាត្រី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ កម្ពុជា និងចិន ក៏បានអះអាងជាថ្មីនូវការគាំទ្រគ្នាយ៉ាងមុះមុត ចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក ដោយភាគីកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគោលនយោបាយ ចិនតែមួយ និងចាត់ទុកថា តៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្តាច់បានពីទឹកដីចិន។ កម្ពុជាប្រឆាំងចំពោះការប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន ដោយចាត់ទុ...
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងសមាជិកសភាពាណិជ្ជកម្ម បានបរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារក្នុងឱកាសខួបទី១៦២ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២៥

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងសមាជិកសភាពាណិជ្ជកម្ម បានបរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារក្នុងឱកាសខួបទី១៦២ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២៥

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្មបានបរិច្ចាគថវិកាចំនួន ២,៥០០ដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងមកនេះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា ជួយដល់យុទ្ធនាការផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបានចូលរួមជួយឧបត្ថម្ភដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ការចូលរួមឧបត្ថម្ភគាំទ្រជាថវិកា និងសម្ភារៈ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទ...
កម្មវិធីសង្រ្កាន្តឆ្នាំថ្មី នៅខេត្តហ្វូគូអូកា​ នៃប្រទេសជប៉ុន​ មានអ្នកចូលរួមជាជនជាតិខ្មែរ​ និង​ប្រិយមិត្តជប៉ុន​ប្រមាណ៣០០នាក់

កម្មវិធីសង្រ្កាន្តឆ្នាំថ្មី នៅខេត្តហ្វូគូអូកា​ នៃប្រទេសជប៉ុន​ មានអ្នកចូលរួមជាជនជាតិខ្មែរ​ និង​ប្រិយមិត្តជប៉ុន​ប្រមាណ៣០០នាក់

សង្គម និងកម្សាន្ត
ជប៉ុន: លោក ខ្លេង សុខហ៊ ប្រធានតំបន់ហ្វូគូអូកានិងលោក ហូ គឹមឡុង ជនបង្គោលប្រចាំតំបន់ហ្វូគូអូកាសហការជាមួយសមាគមនិស្សិតខ្មែរប្រចាំតំបន់ឃ្យូស្យូនិងលោក Hiroshi Saito នាយកប្រតិបត្តិនៃក្រុមហ៊ុន General Environmental Center Co., Ltdនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥នេះបានរៀបចំសង្រ្កាន្តឆ្នាំថ្មីនៅKaho TERRAS ខេត្តហ្វូគូអូកា។ កម្មវិធីនេះរៀបចំឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់បងប្អូនខ្មែរ ជាពិសេសកម្មសិក្សាការី ពលករជំនាញ និងនិស្សិត ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ដោយមានការលេងល្បែងប្រជាប្រិយ ដូចជាទាញព្រ័ត្រ ដណ្តើមស្លឹកឈើ និងរាំលេងកម្សាន្ត​ សរុបប្រមាណ ៣០០នាក់។ កម្មវិធីនេះមានការចូលរួមជាអធិបតី​ ពីសំណាក់ ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារប្រទេសជប៉ុន លោក Akama Yukihiro អភិបាលក្រុង Kama និង​ លោក Takahashi Yoshihiko សភាតំណាងខេត្តហ្វូគូអូកា រួមជា...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៥២ឆ្នាំ ឈានចូល ៥៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៥២ឆ្នាំ ឈានចូល ៥៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

សង្គម និងកម្សាន្ត
រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន និងតួកគីយ៉េ

រដ្ឋមន្រ្តី ហួត ហាក់ ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ បំពេញទស្សនកិច្ចផ្លូវការនៅកាហ្សាក់ស្ថាន និងតួកគីយ៉េ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចាប់ផ្តើមទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន និងសាធារណរដ្ឋតួកគីយ៉េ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្រោមគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃការបំពេញទស្សនកិច្ចនេះគឺដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA Annual Summit 2025) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Almaty នៃសាធារណរដ្ឋកាហ្សាក់ស្ថាន និងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ។ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល PATA នៅប្រទេសតួកគីយ៉េ រដ្ឋមន្រ្តី នឹងចូលរួមមហាសន្និបាតប្រចាំឆ្នាំ សន្និសីទស្តីពីគោលនយោបាយរាជរដ្ឋាភិបាលជាសមាជិក និងកិច្ចប្រជុំសំខាន់ៗផ្សេងទៀត។ លើសពីនេះ ឯ...
កម្ពុជា-ចិន បង្ហាញគំនិតផ្តួចផ្តើមចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការថ្មីក្នុងយុគសម័យថ្មី

កម្ពុជា-ចិន បង្ហាញគំនិតផ្តួចផ្តើមចំនួន៤សម្រាប់កិច្ចសហប្រតិបត្តិការថ្មីក្នុងយុគសម័យថ្មី

សង្គម និងកម្សាន្ត
ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញ គំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល បន្ថែមពីលើ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ សម្រាប់អនុវត្តន៍ ក្នុងទិសដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល និងក្នុងយុគសម័យថ្មី។ កិច្ចសហប្រតិបត្តិការនេះបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយរវាងកម្ពុជា-ចិនក្រោយបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិននៅលើទឹកដីកម្ពុជាពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ភាគីកម្ពុជាជឿជាក់ថាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល នឹងនាំមកនូវការការពារផលប្រយោជន៍រួមរបស់មនុស្សជាតិ ការលើកកម្ពស់បុព្វហេតុសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពរបស់ប្រជាជនទូទាំងសកលលោក ហើយឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមសម្រាប់ព...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញប្រកាសបើកជាផ្លូវការនៃសិក្ខាសាលាស្តីពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសបើកសិក្ខាសាលាស្តីអំពីការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងចីរភាព មាគ៌ា និងកាលានុវត្តភាពសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Prasun Kumar Das អគ្គលេខាធិការ សមាគមឥណទានជនបទ និងកសិកម្ម អាស៊ីប៉ាស៊ីហ្វិក (APRACA) ភ្ញៀវជាតិ អន្តរជាតិ ដៃគូរពាក់ព័ន្ធក្នុងវិស័យធនាគារ មន្រ្តីជំនាញមកពីក្រសួងបរិស្ថាន សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងមន្រ្តីជំនាញនៃធនាគារ ARDB ដែលមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។ ឯកឧត្តមបណ្ឌិត កៅ ថាច បានថ្លែងបន្ថែមថា ការពិភាក្សាសិក្ខាសាលាថ្ងៃនេះនឹងនាំទៅរកកិច្ចសហការប្រកបដោយអត្ថន័យ និងលទ្ធផលដែ...
អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់

អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់

សង្គម និងកម្សាន្ត
អភិបាលខេត្តកំពង់ចាម អបអរសាទរភាពជោគជ័យនៃសង្ក្រាន្តឆ្នាំ ២០២៥ ដែលមានអ្នកចូលរួមជិត ៣លាននាក់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្ដែងនូវការថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចំពោះការចូលរួមសហការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៣ថ្ងៃ នៅខេត្តកំពង់ចាម ប្រកបដោយភាពជោគជ័យដ៏គួរឱ្យមោទនៈ។ ការថ្លែងនូវអំណរគុណនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីរួមជាមួយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងកិច្ចប្រជុំរៀបចំកម្មវិធីបុណ្យខួបគម្រប់ ៣ឆ្នាំ ដើម្បីឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចឧត្ដមទេពញ្ញាណ ហ៊ុន ណេង ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ លោក អ៊ុន ចាន់ដា បានសង្កត់ធ្ងន់ថា កត្តាដែលនាំឱ្យព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៣ថ្ងៃ ទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ ...
ចិន-កម្ពុជា សម្ពោធបើកសប្តាហ៍ភាពយន្តចិននៅព្រះរាជាណាចក្រកម្ពុជា

ចិន-កម្ពុជា សម្ពោធបើកសប្តាហ៍ភាពយន្តចិននៅព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ រួមជាមួយឯកឧត្ដម Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួង ឃោសនា ការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកសប្តាហ៍ភាពយន្ត​នៅ​កម្ពុជានាសាល សន្និសីទ ចតុម្មុខ។ ព្រឹត្តិការណ៍នេះស្របពេលនឹង ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ ពេលពីរថ្ងៃនៅកម្ពុជារបស់លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ពីថ្ងៃទី១៧ និង១៨ ខែមេសា ផងដែរ។ សប្ដាហ៍ភាពយន្តចិននៅកម្ពុជា សហការរៀបចំដោយរដ្ឋបាលភាពយន្ត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា គណៈ​កម្មការរៀបចំមហោស្រពភាព យន្តកម្ពុជាអាស៊ី និងបណ្ណសាភាពយន្តចិន ។ ក្នុងឱកាសនោះលោកជំទាវ ភឿង សកុណាបានថ្លែងថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់​ផ្ដើម​រាប់ពាន់ឆ្នាំមកហើ...
លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយលទ្ធផលត្រចះត្រចង់

លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាប្រកបដោយលទ្ធផលត្រចះត្រចង់

សង្គម និងកម្សាន្ត
លោក ស៊ី ជីនពីង( Xi Jinping ) ប្រធានាធិបតីចិនបានអញ្ជើញដំណើរនិវត្តន៍នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយយ៉ាងត្រចះត្រចង់។អញ្ជើញ​ជូនដំណើរគណៈ​ប្រតិភូ​ជាន់ខ្ពស់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា។ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈ​ពេល២ថ្ងៃចាប់​ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសានៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីបំពេញទស្សនកិច្ចដូចគ្នានេះនៅប្រទេសវៀត​ណាម និងប្រទេសម៉ាឡេស៊ី។ ខណៈផ្តើមទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថាទំនាក់ទំនងរវាងចិននិងកម្ពុជា ត្រូវបានកសាងនិងបីបាច់ថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដោយថ្នាក់ដឹកនាំរបស់ ប្រទេសទាំងពីរ ពីមួយជំនាន់ទៅ​មួយជំនាន់ ហើយគ្មានការប្រ...