ឧកញ៉ា ឡូវ ហ៊ឹង បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
កំពង់ចាម: ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានឧកញ៉ា ឡូវ ហ៊ឹង ជាប្រធាន បានសន្យាបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែរីកចម្រើនដើម្បីជាប្រយោជនដល់ប្រជាពលរដ្ឋ។
ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចធិបតី ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋមានជំងឺ និងពិនិត្យមើលការស្ថាបនាផ្លូវ ក្នុងមូលដ្ឋានឃុំទងត្រឡាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ ក្រុមការងារចុះជួយ ឃុំទងត្រឡាច បានបន្តដាក់ចេញនូវយន្តការប្ដេជ្ញាចិត្ត ក្នុងការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវចាក់បេតុង ដាក់លូរំដោះទឹក ដាក់ប្រព័ន្ធសូឡាបំភ្លឺផ្លូវ ដោះស្រាយបញ្ហាទឹកក្នុងរដូវបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងឧបត្ថម្ភប្រាក់ជូនពលរដ្ឋងាយរងគ្រោះជាដើម។
ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា អាជ្ញ...








