ចិនដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន របស់ប្រទេសសមាជិកអឺរ៉ុប ដែលបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០ ២២ថា ក្រសួង ការបរទេសចិន បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ទណ្ឌកម្ម លើអនុរដ្ឋមន្ត្រីដឹកជញ្ជូន និងទំនាក់ទំនង របស់ប្រទេស លីទុយអានី លោក Agne Vaiciukeviciute សម្រាប់ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលជាការអភិវឌ្ឍន៍ចុង ក្រោយក្នុងជម្លោះការទូតរបស់ក្រុងប៉េកាំង ជាមួយសនឹងប្រទេសសហភាពអឺរ៉ុប ។
ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសចិន ក៏នឹងផ្អាកការចូលរួមជាមួយក្រសួង និងកិច្ចសហប្រតិបត្តិការលើការ ដឹកជញ្ជូនរបស់លោក Vaiciukeviciute ជាមួយប្រទេសលីទុយអានី ដែលជាសាធារណរដ្ឋបាល់ទិកតូច មួយផងដែរ។
ក្រសួងដឹកជញ្ជូន និងទំនាក់ទំនងរបស់ប្រទេសលីទុ យអានី បានឲ្យដឹងថា ខ្លួនសោកស្តាយចំពោះសេចក្តីប្រកាសរបស់ប្រទេសចិន ។
ក្រសួងរបស់ប្រទេសនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ក្រុងប៉េកាំងកំពុងជ្រើសរើសបន...








