ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន។ ជនត្រូវចោទដែលត្រូវបានចាប់ និងឃុំខ្លួនឈ្មោះ ខេង ឌីណា ហើយដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត»។ ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹងដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឲ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ គឺដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឲ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយតែម្ដង ខណៈដែលដើមបណ្ដឹងក៏មិនសូវមានព...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

សង្គម និងកម្សាន្ត
កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្ន...
នាយករដ្ឋមន្រ្តីល្មម​ដល់ពេលវះកាត់ដុះក្អែលនិងដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវបោសសំអាត លោក ខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​តំបន់៦ពង្រាយ​មន្ត្រី​គយ​ជំនិតៗនិង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន កំណត់ឲ្យចូលបង់លុយដោយសេរី

នាយករដ្ឋមន្រ្តីល្មម​ដល់ពេលវះកាត់ដុះក្អែលនិងដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវបោសសំអាត លោក ខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​តំបន់៦ពង្រាយ​មន្ត្រី​គយ​ជំនិតៗនិង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន កំណត់ឲ្យចូលបង់លុយដោយសេរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីតមេ​គយ​ចល័ត​តំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​សុីវិល​ចាំ​ប្រដេញ​កាក់ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បីស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​ ​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា លោកអេ លីត មេគយតំបន់៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល ជាច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​នានា នៅក្នុង​តំបន់ ៦ ដូច​ជា​ចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដាក់​ក្បាល​ឡាន​ចេញមកក្រៅ​ចាំ​ដេញ​កាក់​ស្ទាក់ ឡាន​ដឹក​ទំ...
ភរិយា ឧកញ៉ា វណ្ណ សុខហេង ទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភរិយា ឧកញ៉ា វណ្ណ សុខហេង ទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ភរិយា ឧកញ៉ា វណ្ណ សុខហេង ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាខេត្តព្រះសីហនុទទួលបានការបំពាក់គ្រឿងឥស្សរិយយសថ្នាក់«ជាតូបការ»ដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្ងៃសៅរ៍ទី ២៧ ខែមិថុនាឆ្នាំ២០២៦នាកម្មវិធីសំណេះសំណាល មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសប្បកម្មកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម។ ពិធីនោះគឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីផងដែរ។ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្រកាសកំណត់យកថ្ងៃទី ២៧ មិថុនា ដើម្បីប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបើកចំហរវាង រាជរដ្ឋាភិបាល ជាមួយវិស័យឯកជន ជាពិសេសផ្នែកសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងប្រទេស។ ការសម្រេចឱ្យមានការ​ប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាសាក្...
ឯកឧត្តម គឹម មាសសុខសីហា អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកាគណបក្សមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ឯកឧត្តម គឹម មាសសុខសីហា អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកាគណបក្សមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ឃុំជ្រៃវៀន, ខេត្តកំពង់ចាម)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គឹម មាសសុខសីហា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំគរ ឃុំជ្រៃវៀន និងឃុំមៀន បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនសមាជិក សមាជិកាគណបក្សមូលដ្ឋានឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ និងសហការី បានពាំនាំនូវការនឹករលឹក និងការគិតគូរពីសុខទុក្ខរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់សមាជិក សមាជិកា ដែលមានសមាជិកគ្រួសារទើបទទួលមរណភាព ចំនួន ៦នាក់; សមាជិកា ដែលទើបសម្រាលបុត្រ (ឆ្លងទន្លេ) ចំនួន ៩នាក់; ឧបត្ថម្ភថវិកាគាំទ្រដល់ក្រុមការងារគណបក្សឃុំ, កម្លាំងប្រជាការពារភូមិ និងការរៀបចំកម្មវិធីសំណេះសំណាលទាំងមូល។ បន្ទាប់ពីជំនួបសំណេះសំណាល ឯកឧត្តមប្រធានក្រុមការងារ បានបន្តដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារគណបក្សមូលដ្ឋាន...
ឯកឧត្តម ប៉ិច សានី តំណាង ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើយុវជនឃុំពុកឫស្សីប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង

ឯកឧត្តម ប៉ិច សានី តំណាង ឯកឧត្តមបណ្ឌិត កៅ ថាច ស្នើយុវជនឃុំពុកឫស្សីប្រកាន់ខ្ជាប់គោលការណ៍របស់គណបក្ស និងពង្រឹងឯកភាពផ្ទៃក្នុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកណ្តាល៖ ឯកឧត្តម ប៉ិច សានី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្នើយុវជនឃុំពុកឫស្សីឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស ពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងបន្តថែរក្សាសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល។ ការស្នេីឡើងរបស់ឯកឧត្តម ប៉ិច សានី នេះ ធ្វើឡើងក្នុងពេលបន្តអញ្ជេីញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសរចនាសម្ព័ន្ធថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ។ ពិធីនេះផងដែរមានការអញ្ជេីញចូលរួមផ្តល់ចំណាប់អារម្មណ៍ពីឯកឧត្តម ឱម ម៉ាក់ធារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពុកឫស្សី និងជាប្រធានក្រុមការង...
ទូលព្រះបង្គំជាខ្ញុំ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន  សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចារចិត្តក្រាបបង្គំ សម្តែងនូវការគោរពកោតសរសើរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំផុ...
ទូលព្រះបង្គំជាខ្ញុំ កែវ មុំ សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ទូលព្រះបង្គំជាខ្ញុំ កែវ មុំ សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ទូលព្រះបង្គំជាខ្ញុំ កែវ មុំ ប្រធានសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា។ នៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយសិរីសួស្តី បវរថ្លៃថ្លាមហាប្រសើរនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតអភិវន្ទលំឱនកាយវាចារចិត្តក្រាបបង្គំ សម្តែងនូវការគោរពកោតសរសើរ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ ព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្ល...
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ គាំទ្រយ៉ាងពេញទំហឹងនូវមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF)

ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ គាំទ្រយ៉ាងពេញទំហឹងនូវមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF)

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ គាំទ្រយ៉ាងពេញទំហឹងនូវមូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility - CCFF)។ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៦ ឧកញ៉ា សុង សារ៉ន បានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃ មូលនិធិហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility - CCFF) ដែលរៀបចំឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ ដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើន។ ឧកញ៉ា សុង សារ៉ន បានលើកឡើងថា CCFF គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយក្នុងការជំរុញការវិនិយោគបៃតង និងការប្រមូលធនធានហិរញ្ញប្បទានសម្រាប់គម្រោងដែលរួមចំណែកដល់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនដែលប្តេជ្ញាចិត្តលើវិស័យកសិកម្មប្រកបដោយនិរន្តរភាព ក្រុមហ៊ុន អេមរុរ៉ាយស...
មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអាជ្ញាធរចុះពិនិត្យតាមឃ្លាំង រកឃើញទំនិញនាំចូលមកពីថៃ ចំនួន១១២មុខ

មន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. សហការជាមួយអាជ្ញាធរចុះពិនិត្យតាមឃ្លាំង រកឃើញទំនិញនាំចូលមកពីថៃ ចំនួន១១២មុខ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ សាខា ក.ប.ប. រាជធានីភ្នំពេញ បានចូលរួមជាមួយសមត្ថកិច្ចចម្រុះស្ថាប័នពាក់ព័ន្ធ និងមន្រ្តីនៃអាជ្ញាធរខណ្ឌទាំង៨ កាលពីថ្ងៃទី១២-១៣-១៤ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យទីតាំងស្ដុក និងចែកចាយសាច់បង្កក និងផលិតផលផ្សេងទៀតចំនួន៣១ ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ ខណ្ឌដង្កោ ខណ្ឌកំបូល។ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. បានឱ្យដឹងថា ការត្រួតពិនិត្យផ្ដោតសំខាន់ លើការស្វែងរកសារធាតុគីមីហាមឃាត់ និងអនុលោមភាពលើផលិតផលទំនិញជាលទ្ធផលឆ្លងកាត់ការត្រួតពិនិត្យមន្រ្តី ជំនាញបានរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ ស្មើនឹង២៣,២៤៥.០៥គីឡូក្រាម និងផ្លែឈើខូចគុណភាពចំនួន ២០៤កេស ស្មើរនឹង ៣,២៦៤គីឡូក្រាម និងឃាត់ទុកបណ្តោះអាសន្ន ផលិតផលទំនិញមួយចំនួនដើម្បីអនុវត្តនីតិវិធីបន្ត។ អគ្គនាយកដ្ឋាន ក.ប.ប. បានត្រៀមលក្ខណៈរួចស្រេច ទទួលកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមទ...