ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

លោក សូ ម៉ារ៉ា ដឹកនាំកិច្ចប្រជុំប្រចាំខែរវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ រាជធានីភ្នំពេញ រសៀលថ្ងៃទី​២៥ ខែឧសភា​ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំប្រចាំខែ រវាងគណ:កម្មាធិការបក្សខណ្ឌ​ និងគណ:កម្មាធិការបក្សសង្កាត់ទាំង១១​ នៅទីស្នាក់ការគណ:កម្មាធិការបក្សខណ្ឌដូនពេញ ។ ក្រោយពីបានស្តាប់របាយការណ៍ពង្រាង​ នឹង​មតិបំពេញបន្តែមជាបន្តបន្ទាប់មក អង្គប្រជុំបានឯកភាព និងបំពេញបន្ថែមនូវចំណុច មួយចំនួនលើរបាយការណ៍។ អង្គប្រជុំបានបញ្ចប់ ក្នុងបរិយាកាស​ស្និទ្ធស្នាល​រីករាយ ​៕...
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំឲ្យស្ថាប័នពាក់ព័ន្ធ រួមគ្នាការពារអណ្តើកហ្លួង ក្នុងខេត្តកោះកុង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កោះកុង៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យ រដ្ឋបាលជលផល និងអង្គការ សមាគមអភិរក្សសត្វព្រៃ រៀបចំចង ក្រងឯកសារផ្លូវច្បាប់ក្នុងបំណងការពារ និងអភិរក្សសត្វអណ្តើកហ្លូង ឱ្យបានគង់វង ក្នុងទឹកដីខេត្តកោះកុង។ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង  បានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹម អណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society,WCS) នៅភូមិទួលគគី ឃុំទួលគគី ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។ លោក អ៊ិត ហ៊ុល អ្នកបច្ចេកទេស និងចិញ្ចឹមសត្វបានឲ្យដឹងថា មណ្ឌលនេះ គឺជាគម្រោងមួយសហការជាមួយរដ្ឋបាលជលផល បានប្រមូលដណ្តើកមកចិញ្ចឹម បង្កាត់ពូជ និងអភិរក្ស ។ គម្រោងនេះចាប់ដំណើការក្នុងឆ្នាំ ២០០១ ដោយទទួលបានការឧបត្ថមថវិកា និងបច្ចេកពីអង្គការWCS និងបានវិវឌ្ឍជាបន្តបន្ទាប់ បច្ចុប្បន្ន...
ពលរដ្ឋ៣៨គ្រួសារដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោឲ្យជួយដោះស្រាយវិវាទដីធ្លីជិត១,០០០ហិកតា នៅខេត្តកំពង់ស្ពឺ

ពលរដ្ឋ៣៨គ្រួសារដាក់ពាក្យសុំអន្តរាគមន៍ពីសម្តេចតេជោឲ្យជួយដោះស្រាយវិវាទដីធ្លីជិត១,០០០ហិកតា នៅខេត្តកំពង់ស្ពឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋ ចំនួន ៣៨គ្រួសារ ដែលបាន ទិញដីដោយស្របច្បាប់ពី ក្រុមហ៊ុន ដែលតា ដាប់ប លយូ ត្រេឌីង ខូអិលធីឌី (DETA W TRADING Co.,Ltd) នៅខេត្តកំពង់ស្ពឺបានដាក់ពាក្យសុំអន្តរាគ មន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជា ណាចក្រកម្ពុជា ដើម្បីឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ដែលជាប់គាំងអស់ជាយូរឆ្នាំមកហើយ។ ការសម្រេចចិត្តដាក់ពាក្យសុំអន្តរាគមន៍ជូនសម្ដេចនាយ ករដ្ឋមន្ត្រីនេះ បន្ទាប់ពីមានព័ត៌មានថា ឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) និងឈ្មោះ នួន ចន្ទ័មករា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០បានធ្វើកិច្ចព្រមព្រៀងចែកដីទំហំ ១,១០០ហិកតាជាពីរចំណែកស្មើគ្នា ដោយពុំបានដោះស្រាយជាមួយប្រជាពលរដ្ឋជាអ្នកទិញដីនោះនៅឡើយ។ ប្រជាពលរដ្ឋលើកឡើងថា វិវាទដីធ្លីរវាងពួកគាត់ និងឈ្មោះ រ៉ៃន័រ ម៉ារា វ៉ូលនី (Rainer Maria Wollny) និងឈ្មោះ នួន ចន្ទ័មករា មានទំហំ ៧៧៩,២៨ហិកតា ស្ថិតនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្...
មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

មន្ត្រីអគ្គនាយកដ្ឋាន (ក.ប.ប.) ពិនិត្យទំនិញជាគ្រឿងសមុទ្រតាមផ្សារនៅខណ្ឌទួលគោក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ 

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ច នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បាននាំយករថយន្តពិសោធន៍ចល័តពីរគ្រឿង ទៅពិនិត្យទំនិញជាប្រភេទគ្រឿងសមុទ្របោះដុំ និងលក់រាយ នៅទីតាំងពីរផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ ការពិនិត្យនេះ ត្រូវបានធ្វើឡើង នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅតាមទីតាំងលក់បោះដុំអាហារសមុទ្រ ស្ថិតផ្ទះលេខ៥៧Eo ផ្លូវលេខ៣៣៦ និងនៅទីតាំងផ្ទះលេខ២៨A និង៣០B ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មន្ត្រី ក.ប.ប បានឲ្យដឹថា ពេលត្រួតពិនិត្យទំនិញជាអាហារសមុទ្រក្លាសេ ចំនួន៣៦គំរូ ដូចជាម៉ឹកក្លាសេ ក្តាមក្លាសេ បង្គាក្លាសេ ត្រីបបែលក្លាសេ បង្កងប៉ាកក្លាសេ ត្រីសាបាក់ក្លាសេ និងព្រុយត្រីសាល់ម៉ុនក្លាសេ បានយកមកវិភាគដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលជាលទ្ធផល គឺផលិតផលទាំង៣៦គំរូនេះ សុទ្ធតែមានអនុលោមភាពនៃសុវត្ថិភាពចំណីអា...
រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

រយៈពេលពីរសប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះភ្ញៀវទេសចរ ក្នុងស្រុកបានកើនឡើងបណ្ដើរៗ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ២សប្ដាហ៍ ដើមខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរ ក្នុងស្រុក បានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង២៥ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្ត នៅ ទូទាំងប្រទេស មានការកើនឡើងជិត ៤៧ភាគរយ បើធៀប នឹងពីរសប្តាហ៍ ចុងខែមុន ។ នេះបើតាមការចេញផ្សាយព័ត៌មាន របស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា ចាប់ពី ថ្ងៃទី ៤-១៧ ខែឧសភា ឆ្នាំ ២០២០ ភ្ញៀវទេសចរ ដែលបានធ្វើដំណើរ កម្សាន្ត នៅតាមគោលដៅទេសចរណ៍នានា ទូទាំងប្រទេស បានតកើនឡើង គួរឲ្យកត់សម្គាល់ដោយមាន ចំនួនសរុបប្រមាណ២៥៦.៥៤១ នាក់កើនឡើង៤៦,៧៦ ភាគរយធៀបនឹងពីរសប្តាហ៍នៃចុង ខែមេសាកន្លងទៅ។ លោករដ្ឋមន្ត្រី ថោង ខុន បានមានប្រសាសន៍ថា ចំណោមភ្ញៀវទេសចរ សរុបជាង ២៥ ម៉ឺននាក់ នោះ មានភ្ញៀវជាតិ មានប្រមាណ ២៥៣.២៥៦ នាក់ កើនឡើង៤៦,៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ៤.២៨៥នាក់កើនឡើង ៧,៤៧ ភាគរយ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋ និងទេសចរបរទេស ភាគច្រើនបានធ្...
អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញឧកញ៉ា ស៊ី គង់ទ្រីវ និងលោក ហេង ហេង ឲ្យចូលមកដោះស្រាយបំណុលពន្ធ

អគ្គនាយកដ្ឋានពន្ធដារ អញ្ជើញឧកញ៉ា ស៊ី គង់ទ្រីវ និងលោក ហេង ហេង ឲ្យចូលមកដោះស្រាយបំណុលពន្ធ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកគង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែឧសភានេះ បានចេញលិខិតអញ្ជើញលោកឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន  ខេ ធី ប៉ាស៊ីហ្វិច គ្រុបលីមីធីត និងលោកសុខ ហេង នាយកក្រុមហ៊ុនហេង ហេង អាហរ័ណ នីហរ័ណ ឲ្យចូលមកដើម្បីដោះស្រាយបំណុលពន្ធរបស់ក្រុមហ៊ុនទាំងពីរ ៕...
ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ក្រុមអ្នកអភិរក្សរកឃើញសំពោចក្រអូប ស្ថិតក្នុងបញ្ជីក្រហម នៅក្នុងចម្ការពូជគ្រញូង ក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ក្រុមអ្នកអភិរក្សរបស់អង្គការគម្រោងព្រៃលំហែកម្សាន្តធម្មជាតិ(Korea-Cambodia Nat ural Recreation Forest) បានចេញផ្សាយថា ក្រុមការងាររបស់ខ្លួនបានថតបាន សំពោចក្រអូប ឬ សំពោចត្នោត ជាច្រើន នៅក្នុងចម្ការព្រៃមេពូជឈើគ្រញូងដែលមានទំហំដី១,៨៨៨ហិកតា ជាតំបន់លំហែកាយធម្មជាតិ ក្នុងខេត្តសៀមរាប ។ សំពោចក្រអូប ជាសំពោចមានមាឌតូច មានពណ៌ ប្រផេះ ឬត្នោត ត្រចៀក ជើង និង ផ្នែកចុងនៃកន្ទុយពណ៌ខ្មៅ ថ្ងាសមានពណ៌ស មានឆ្នូតខ្មៅនៅចំកណ្តាលផ្ទៃមុខពណ៌ខ្មៅ ប៉ុន្តែមានឆ្នូតសនៅខាង ក្រោមភ្នែក និងសងខាងចម្រុះ។ ចំណែកនៅលើខ្នងមានឆ្នូត ខ្មៅ៣ និងនៅសងខាងខ្នងមានអុចៗខ្មៅ ហើយរោមនៅកមានច្រើនដែលបង្កើតជាគន្លាក់ៗ។ សំពោចនេះមានក្លិនក្រអូប ប៉ុន្តែមានក្លិនឈួលខ្លាំងនៅពេលដែលវាមានការភ័យ ខ្លាច នឹងអ្វីមួយ។ វាមានឈ្មោះខ្មែរ សំពោចក្រអូប ឬសំពោចត្នោតឈ្មោះក្នុងតំបន់ Common Palm Civet និងឈ្មោះវិទ្យាសាស្រ្ត Paradoxurushe rma phrodites ។ ក្រុមអ្នកអភិរក្សបានឱ្...
លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

លោក ណូយ វ៉ាន់ណេត៖ ខ្ញុំមិនធា្លក់ខ្លួនជាកម្មករសំណង់ ដូចពាក្យចចាមអារាមនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀង ណូយ វ៉ាន់ណេត បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល ពីសំណាក់អ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកបានយករូបថតលោកចែករំលែក បីសកម្មភាពធ្លាក់ខ្លួនជាកម្មករសំណង់។ តារាចម្រៀងប្រុសល្បីឈ្មោះជាច្រើនទសវត្សរ៍កន្លងមកបាន ចេញមុខបដិសេធ ថាលោកមិនបានធ្លាក់ខ្លួនដូចការលើកឡើងទេ ហើយលោកកំពុងរស់នៅយ៉ាងមានក្តីសុខជា មួយគ្រួសារថែមទៀតផង។ រូបភាព២សន្លឹក ដែលបង្ហាញក្នុងទំព័រហ្វេសប៊ុកមួយបានបង្ហាញពីសកម្មភាពលោក ណូយ វ៉ាន់ណេត បានធ្លាក់ខ្លួន ធ្វើសំណង់ គួរឲ្យអាសូរ និងស្រណោះ ពេលនោះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលនិងហួសចិត្ត។ តារាចម្រៀងរូបនេះបានបញ្ជាក់ថា រូបថតនោះគឺពិតជារូបលោកមែន ប៉ុន្តែលោកមិនធ្លាក់ខ្លួន ក្លាយ ជាកម្មករសំណង់នោះទេ ។ លោកបន្ថែមថា គឺក្រោយទំនេរ ពីការងារលោកជួយការងារផ្ទះបងប្អូន ព្រោះ លោកក៏ចេះការងារនេះខ្លះដែរ។ លោក អ៊ឹម ជីវ៉ា ដែលបានទៅជួបលោកណូយ វ៉ាន់ណេត ផ្ទាល់បានលើកឡើងថា ការពិតលោក ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើកម្មករ សំ...
លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

លោកឧកញ៉ា ហុង ម៉ុងហេង ថានឹងចាប់សត្វពាហណៈណា ដែលចូលបំផ្លាញស្វាយចន្ទី ក្នុងដីរបស់ក្រុមហ៊ុន ប្រសិនរកម្ចាស់មិនឃើញ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកឧកញ៉ាហុង ម៉ុងហេង អគ្គនាយកក្រុមហ៊ុន ម៉ុង ហេង ផ្លេនថេសិន បានស្នើរទៅលោក មេឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីជួយទប់ស្កាត់សត្វពាហណៈ ដែលចូលបំផ្លិចបំផ្លាញដំណាំ ស្វាយចន្ទី ។ យោងតាមលិខិតផ្ញើទៅលោក មេឃុំអូរគ្រៀង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ ថា កន្លងមកមានសត្វពាហណៈជាច្រើនបានចូលទៅបំផ្លិចបំផ្លាញ ស្វាយចន្ទី របស់ខ្ញុំ ដែលបានដាំលើ ដីចំការចំនួន២០០ហិកតា បណ្តាលឲ្យខាតបាត់បង់ថវិកាជាច្រើន ។ លិខិតដដែលបានបញ្ជាក់ថា ដើម្បីប្រយោជន៍ ខ្ញុំបានប្រកាសសួររកម្ចាស់សត្វពាហណៈទាំងនោះ តែពុំមានម្ចាស់ណាមកទទួលស្គាល់ឡើយ។ ដូច្នេះខ្ញុំសូមមានវិធានការទប់ស្កាត់ការបំផ្លិចបំផ្លាញនេះដោយចាប់ប្រមូលសត្វពាហណៈណាដែលចូលលុកលុយ យកទៅលក់ឲ្យអតិថិជនដើម្បីយកប្រាក់ទៅជួយឧបត្ថម្ភដល់ មណ្ឌលសុខភាព និងសាងសង់សមិទ្ធិផល នៅក្នុងវត្តអូរគ្រៀង។  ...
នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

នៅចុងឆ្នាំ២០២០ មុខបរិវេណ ប្រាសាទអង្គរវត្ត មិនឲ្យមានសំណង់ថ្មី និងតូប លក់ដូរនោះទេ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប ៖ លោកយិន ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សំណង់ និងតូបលក់ដូរទាំងអស់ដែលមាននៅមុខបរិវេណ ប្រាសាទអង្គរ វត្ត នឹងត្រូវរុះរើចេញនៅចុង ឆ្នាំ២០២០ ហើយអគារនគរបាលបេតិកភ័ណ្ឌ ក៏ត្រូវរុះរើប្តូរទៅទីតាំងថ្មី ។ សម្រាប់តូបលក់ដូរទាំងអស់ នៅជុំវិញត្រពាំងសេះ គឺត្រូវរើចេញឱ្យចូលទៅលក់នៅទីតាំងថ្មីក្នុង មជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ហើយសម្រាប់អគាររបស់អាជ្ញាធរជាតិអប្សរា នៅបរិវេណមុខប្រាសាទអង្គរ ក៏ការរុះរើចេញបណ្តើរៗហើយដែរ។ លោកយិន ចាន់ដារដ្ឋ បានបញ្ជាក់ថា បានខិតខំកែលម្អ និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះឱ្យកាន់តែមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅពេលស្ថានភាពកូវីដ-១៩ មានភាពស្ងប់ស្ងាត់ទៅវិញ អ្នកទេសចរ មកទស្សនាអង្គរ និងមានការពេញចិត្តចំពោះសមិទ្ធផលថ្មីៗដែលពួកគេបានឃើញ ។ សូមបញ្ជាក់ថា ទីតាំងបរិវេណប្រាសាទអង្គរវត្ត ត្រូវកែលម្អទៅជាតំបន់បៃតងសម្បូរទៅ ដោយផ្កាចម្រុះ និងដើម...