មូលនិធិប្រមាណ៩០លានដុល្លារត្រូវបានវិនិយោគទៅលើវិស័យTVETនៅកម្ពុជារយៈពេល៥ឆ្នាំ
(ភ្នំពេញ)៖ មូលនិធិសរុបប្រមាណ ៨៨.២៣លានដុល្លាអាមេរិក ត្រូវបានវិនិយោគលើគ្រឹះស្ថាន អប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ក្នុងការអនុវត្តគម្រោងរយៈពេល៥ឆ្នាំ ពីខែកញ្ញា ឆ្នាំ២០១៩ ដល់ខែតុលា ឆ្នាំ២០២៤ ក្រោមថវិកាកម្ចី របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD)។
មូលនិធិនេះ ជាយន្តការមួយដើម្បីជួយជ្រោមជ្រែងក្នុងការផលិតនូវធនធានមនុស្សឱ្យចំគោលដៅ និងទទួលបានទិន្នផលខ្ពស់។ ភ្នាក់ងារអនុវត្តគម្រោង រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (សួនបច្ចេកទេសវិជ្ជាជីវៈភ្នំពេញ, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។
វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានជាតិពហុបច្ចេកទេស អង្គរ) ក្រសួងអប់រំ យុវជន និងកីឡា (វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (នាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងសារពើពន្ធ) ការវិនិយោគនេះទៀតសោត ផ្តោតទៅលើ មូលដ្ឋ...








