ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ា ឡូវ ហ៊ឹង  បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ឧកញ៉ា ឡូវ ហ៊ឹង បានសន្យាថា នឹងបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

សង្គម និងកម្សាន្ត
កំពង់ចាម: ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលមានឧកញ៉ា ឡូវ ហ៊ឹង ជាប្រធាន បានសន្យាបន្តចូលរួមអភិឌ្ឍន៍មូលដ្ឋានជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យកាន់តែរីកចម្រើនដើម្បីជាប្រយោជនដល់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចធិបតី ជូនអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋមានជំងឺ និងពិនិត្យមើលការស្ថាបនាផ្លូវ ក្នុងមូលដ្ឋានឃុំទងត្រឡាច នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឧកញ៉ា ឡូវ ហ៊ឹង បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ ក្រុមការងារចុះជួយ ឃុំទងត្រឡាច បានបន្តដាក់ចេញនូវយន្តការប្ដេជ្ញាចិត្ត ក្នុងការចូលរួមកសាងនូវហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវចាក់បេតុង ដាក់លូរំដោះទឹក ដាក់ប្រព័ន្ធសូឡាបំភ្លឺផ្លូវ ដោះស្រាយបញ្ហាទឹកក្នុងរដូវបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ សាងសង់ផ្ទះជូនពលរដ្ឋក្រីក្រ និងឧបត្ថម្ភប្រាក់ជូនពលរដ្ឋងាយរងគ្រោះជាដើម។ ឧកញ៉ា ឡូវ ហ៊ឹង បានបន្តថា អាជ្ញ...
អភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិសន្តិបណ្ឌិត ស សុខា បានអនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សង្គម និងកម្សាន្ត
ភ្នំពេញ:  អភិសន្តិបណ្ឌិត ស សុខា អនុញ្ញាតជូនប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ។ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូនៃសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ ក្នុងជំនួបនេះដែរក៏មានការអញ្ជេីញចូលរួមដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាច្រេីនរូបទៀតផងដែរ៕...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រការបណ្តុះបណ្តាលជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានគាំទ្រឱ្យមានការបណ្តុះបណ្តាលជំនាញច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ការលើកឡើងនេះ គឺធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី និងលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនាញច្នៃត្បូងពេជ្រ និងគ្រឿងអលង្ការនេះ មានសារៈសំខាន់ក្នុងការជំរុញវិស័យកែច្នៃត្បូង និងគ្រឿងអលង្ការនៅកម្ពុជា។ ទន្ទឹមនឹងនេះ លោកប្រធានសមាគម បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ចំពោះការចង់ឱ្យមាន ការបណ្តុះបណ្តាលជំនាញបច្ចេកទេសកែច្នៃត្បូង និងគ្រឿងអលង្ការនេះ។ ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា លើកឡើងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសដៃគ...
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ អនុញ្ញាតឲ្យលោក​ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីគាំទ្របេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

សង្គម និងកម្សាន្ត
(ទីក្រុងប៉ារីស)៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួបនេះ លោកស្រី អគ្គលេខាធិការ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជានណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបានលកម្ពុជា ក្នុងរយៈពេល១០០ថ្ងៃ ព្រមទាំងបានជូនពរដល់សម្ដេចធិបតី ឱ្យទទួលបាននូវភាពជោគជ័យបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ក្នុងជំនួបនេះដែរ លោកស្រី អគ្គលេខាធិការ បានបង្ហាញនូវការគាំទ្របេក្ខភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចា...
អ្នកនាំពាក្យរងក្រសួងមហសផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ​៥១ករណី ​រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!

អ្នកនាំពាក្យរងក្រសួងមហសផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ​៥១ករណី ​រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០ នាក់​ដើម្បីចាត់ការតាមនីតិវិធី។ ការិយាល័យនគរបាលព្រហ្មទណ្ឌ ​កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ​ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់​វិធានការបង្ការទប់ស្កាត់និងបង្ក្រា បក្រុមក្មេងទំនើងដែលមួយចំនួន យើង​បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និង​គ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែមពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទ...
អភិសន្តិបណ្ឌិត ស សុខា បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ

អភិសន្តិបណ្ឌិត ស សុខា បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ

សង្គម និងកម្សាន្ត
ភ្នំពេញ: អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី សសុខា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជេីញជាអធិបតីនៃពិធីប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកិត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រ។ លោកស្រី អ៊ុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានធ្វេីសេចក្តីរាយការណ៍អំពីវឌ្ឍនភាព ការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ និងបន្តដោយការប្រកាសតែងតាំងលោកស្រី កែ សួនសុភី ជាប្រធានកិត្តិយសក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ ព្រមទាំងតែងតាំង និងកែសម្រួលសមាសភាពថ្នាក់ដឹកនាំ និងសមាជិកក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃមួយចំនួនទៀត។ ក្នុងឱកាសនោះ លោកស្រី កែ សួនសុភី  សសុខា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ...
ក្រសួងរ៉ែ និងថាមពលគួរចាត់វិធានការលើមេឈ្មួញធំ តែ គឹមសាន្ត ដែលកំពុងបន្តធ្វើអណ្ដូងរ៉ែមាសនៅតំបន់ព្រៃមាសស្រុកកែវសីមា

ក្រសួងរ៉ែ និងថាមពលគួរចាត់វិធានការលើមេឈ្មួញធំ តែ គឹមសាន្ត ដែលកំពុងបន្តធ្វើអណ្ដូងរ៉ែមាសនៅតំបន់ព្រៃមាសស្រុកកែវសីមា

សង្គម និងកម្សាន្ត
ខេត្តមណ្ឌលគិរី ៖ ក្រសួងរ៉ែ និងថាមពល គួរចុះទៅពិនិត្យមើលឲ្យដល់ទីតាំង ជីកកកាយរ៉ែមមាសនៅឃុំចុងផ្លាស់ របស់ឈ្មួញ ឈ្មោះ តែ គឹមសាន្ត នោះ ពីព្រោះបានធ្វើ ជាលក្ខណៈទ្រង់ទ្រាយធំ មានគ្រឿងចក្រ រថយន្តធំៗ ប្រើរ៉ៃអូស ដែលគ្មានការខ្លាចក្រែងសមត្ថកិច្ចសូម្បីបន្តិច ។ ថ្មីនេះ ក្រសួងរ៉ែ និងថាមពល បានបង្ក្រាបមួយករណីហើយនៅឯស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំណែកនៅស្រុកកែវសីមាឈ្មួញតែ គឹមសាន្ត អួតថា បានចា យលុយឲ្យមេៗធំៗនៅខេត្តអស់ហើយ ដូច្នេះមិនខ្លាចថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពលនោះទេ។ មេឈ្មួញ តែ គឹមសាន ដែលមានប្រវត្តិត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំដល់មន្ទីរបរិស្ថានម្ដងហើយ កាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះកំពុងទទួលបានជោគជ័យប្រៀបឈ្នះនៅលើរឿងដដែល ក្នុងការប្រព្រឹត្តបទល្មើសជីក កកាយយករ៉ែមាសនៅតំបន់ព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ឈ្មួញតែ គឹមសាន្តដើរអួតថា ខ្លួនបានចាត់ចែងជាមួយជំនាញ សមត្ថកិច្ចពាក់ព័ន្ធហើយ។...
ក្រុមពលរដ្ឋរាប់រយនាក់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាំគ្នាបិទផ្លូវជាតិលេខ៣៣

ក្រុមពលរដ្ឋរាប់រយនាក់នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត នាំគ្នាបិទផ្លូវជាតិលេខ៣៣

សង្គម និងកម្សាន្ត
កំពត៖ ប្រជាពលរដ្ឋរាប់រយនាក់រស់នៅក្នុងភូមិចំនួន៣ នៃឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានប្រើពេលប្រហែលកន្លះម៉ោង កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ដោយបាននាំគ្នាយករនាំងដែកបិទកំណាត់ផ្លូវជាតិលេខ៣៣ ព្រោះតែពិបាកទ្រាំ ដោយសារដីហុយខ្លាំង។ ករណីនេះ ថ្នាក់ដឹកនាំខេត្តកំពត និងស្រុកកំពង់ត្រាច បានចុះអន្តរាគមន៍ភ្លាមៗ ដើម្បីបញ្ចៀសការកកស្ទះចរាចរ ដោយនាំពលរដ្ឋចូលបរិវេណសាលាឃុំ រួចហៅតំណាងក្រុមហ៊ុនស្ថាបនាផ្លូវមកជួបរកដំណោះស្រាយ។ ក្រុមប្រជាពលរដ្ឋ បានរៀបរាប់ថា រយ:ពេល៥ ទៅ ៦ខែមកហើយ ដែលអ្នករស់នៅអមសងខាងផ្លូវជាតិលេខ៣៣ ក្នុងភូមិដើមចារ ភូមិភ្នំសាឡី និងភូមិកំពង់ទួល ឃុំកំពង់ត្រាចខាងលិច ពិបាកទ្រាំក្នុងការរស់នៅ ដោយសារដីហុយខ្លាំងពេក។ កាលពីក្រុមហ៊ុនចាប់ផ្តើមធ្វើផ្លូវដំបូងឃើញមានការស្រោចទឹក១ដង ឬ២ដងក្នុង១ថ្ងៃ ប៉ុន្តែប្រហែលជា៥ ទៅ៦ខែមកកន្លងមកនេះ មិនមានការស្រោចទឹកសោះ ទើបបណ្តាលឱ្យដីហុយមើលអ្វីមិនឃើញ ពេលម៉ូតូ ឬឡានបើកឆ្លងកាត់ម្តង...
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com មានគោលបំណង ក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើន

ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com មានគោលបំណង ក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើន

សង្គម និងកម្សាន្ត
ស្វីស: ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.comមួយ មានគោលបំណង បង្ហាញលបំណងក្នុងការបន្តសហការជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជា ដើម្បីនាំភ្ញៀវទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា ។ នេះថ្បើយោងតាម ជំនួបនៅ ទី១៦ ខែមករា ឆ្នាំ២០២៤ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញា តឱ្យលោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ ក្នុងជំនួបនេះ លោកស្រី Jane Sun បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីដំណើរការអាជីវកម្ម និងសក្តានុពលរបស់ក្រុមហ៊ុន Trip.com ដែលមានប្រតិបត្តិការអាជីវកម្មផ្តោតជាសំខាន់លើវិស័យទេសចរណ៍ ។ ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរ អំពីគោលបំណ...
រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ហេង សួរ៖ ប្រធានសហជីពនៅកម្ពុជាគ្មានតម្លាភាពផ្នែកហិរញ្ញវត្ថុជាមួយកម្មករដែលជាការអនុវត្តតាមស្តង់ដាអន្តរជាតិ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានអះអាងថាសហជីពនៅកម្ពុជាមួយភាគធំគ្មានតម្លាភាពចំពោះកម្មករលើបញ្ហាហិរញ្ញវត្ថុនោះឡើយ ខណៈដែលបញ្ហាតម្លាភាពនេះ គឺជាការអនុវត្តស្តង់ដាអន្តរជាតិជាទូទៅ។ ការណ៍នេះ គឺជាការដឹកនាំដោយគ្មានតម្លាភាព និងមិនបានអនុវត្តតាមស្តង់ដាអន្តរជាតិដែលសហជីពទាំងអស់ត្រូវតែបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឱ្យសមាជិករបស់ខ្លួនបានដឹង ព្រោះថាសហជីពទទួលលុយវិភាគទានពីកម្មករ ហើយកម្មករក្នុងនាមជាម្ចាស់លុយត្រូវតែមានសិទ្ធសួរដេញដោលឱ្យប្រធានរបស់ខ្លួនបង្ហាញជូនកម្មករជាទូទៅនៅចំពោះមុខសន្និបាតប្រចាំឆ្នាំរបស់សហជីព។ លោករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ “នៅស្រុកគេ(បរទេស )របាយការណ៍ហិរញ្ញវត្ថុត្រូវផ្សព្វផ្សាយប្រចាំឆ្នាំ ដោយត្រូវមានសន្និបាតប្រចាំឆ្នាំ ហើយប្រាប់សមាជិករបស់ខ្លួនថា ឆ្នាំនេះលុយបានមកពីសមាជិកដែលប្រមូលបានមានចំនួនប៉ុន្មាន យកទៅធ្វើអ្វីខ្លះ ចាយល...