រដ្ឋមន្ត្រីក្រសួងអប់រំស្នើគ្រប់ភាគីពាក់ព័ន្ធចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យគ្រប់អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសិក្សា ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសិស្សនិស្សិតគ្រប់រូបចូលរួមគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីទៅក្នុងក្របខ័ណ្ឌគោលនយោបាយអប់រំ ផែនការយុទ្ធសាស្ត្រវិស័យ អប់រំ កំណែទម្រង់វិស័យអប់រំ រួមទាំងកម្មវិធីកំណែទម្រង់នានា ព្រមទាំងបង្កើនការវិភាជថវិកាដែលឆ្លើយតបនឹងយេនឌ័រ។
ការស្នើរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដូចនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥។
បើតាមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ការគាំទ្រ និងអនុវត្តការងារបញ្ជ្រាបយេនឌ័រ និងបង្កើ...








