លោក ហេង សួរ អនុប្រធាន និងសមាជិក សមាជិការនៃក្រុមការងារអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ សូមគោរព ផ្ញើសារលិខិតជូនគោរព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២
(ភ្នំពេញ)៖ លោក ហេង សួរ អនុប្រធាន និងសមាជិក សមាជិការនៃក្រុមការងារអង្គការចាត់តាំងយុវជនគណ បក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ សូមគោរព ផ្ញើសារលិខិតជូនគោរព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់៤៥ ឈានចូល៤៦ឆ្នាំនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២២។
លោកអនុប្រធាន សូមបួងសួងដល់គុណបុណ្យព្រះ រតនត្រៃវត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីតាមជួយបីបាច់ថែរក្សាការពារនិងសូមប្រោសប្រទាននូវសព្វសាធុការពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក ហេង សួរ បានលើកឡើងថា យើងខ្ញុំសូមសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីពុះពាររាល់ឧបសគ្គក្នុងការចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពពេញលេញក្នុងការការពារបូរណភាពទឹកដី ការពារអធិប តេយ្យភាពជាតិ ដែលជាមូលដ្ឋានគ...






