ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងសហការី ចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកស្បៀងអាហារមួយចំនួន

បន្ទាយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងជាអនុប្រធានក្រុមការងារនៅថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៦នេះបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅភូមិគោកបល័ង្គ ភូមិតាអន ភូមិផាត់សណ្តោង ភូមិចារថ្មី ភូមិជើងចាប ភូមិប្រឡាយជ្រៃ និងភូមិតាសល់ ក្នុងឃុំគោកបល័ង្គ​ សរុបចំនួន ៥១៩គ្រួសារ។​
ក្នុងឱកាសនោះដែរ ឯកឧត្តមបាននាំយកស៊ុតទា​ចែកជូនគ្រួសារនីមួយៗ​ និងឧបត្ថម្ភដល់គ្រួសារទុគ្គតចំនួន ៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ស៊ុតទា ២០គ្រាប់។ ដោយឡែកនៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២៦នេះ ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបានបន្តអញ្ជេីញចុះសួរសុខទុក្ខប្រជាពលរដ្ឋនិងចែកស្បៀងអាហារមួយចំនួនផងដែរ ដែលពួកគាត់កំពុងតែជួបការលំបាកនិងខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
សកម្មភាពក្រុមការងារចុះជួយស្រុកអូរជ្រៅកន្លងមកនេះក៏ធ្លាប់បានចុះពិនិត្យ និងសួរសុខទុក្ខដល់ពុកម៉ែបងប្អូនភៀសខ្លួន ដោយសារកងទ័ពថៃចូលមករាយបន្លាលួស នៅឃុំអូរអបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។
លើសពីនេះ ឯកឧត្ដម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ និងសហការីក៏តែងតែយកចិត្តទុក្ខបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជាជនភៀសសឹកកំពុងមកស្នាក់នៅបណ្តោះអាសន្នជាបន្តបន្ទាប់នៅកន្លែងដែលមានសុវត្ថិភាពស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។