អគ្គនាយកដ្ឋាន ក.ប.ប.បានបញ្ជូនរថយន្តមន្ទីរពិសោធន៍ចល័តដើម្បីត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារបរិមាណនិងគុណភាពប្រេងឥន្ធនៈក្នុងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ដែលផ្តល់អាណត្តិដោយច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវានិងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ និងផ្នែកប្រេងឥន្ធនៈសហការជាមួយសាខា ក.ប.ប.ខេត្តព្រះសីហនុ។
ក្នុងការបន្តចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ដើម្បីធានាបាននូវម្ហូបអាហារដែលមានសុវត្ថិភាព សម្រាប់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈនៅតាមបណ្តា ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ក្នុងការផ្គត់ផ្គង់លក់ប្រេងឥន្ធនៈ ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ គ្រប់លីត្រ និងមានគុណភាពល្អ។
ប្រតិបត្តិការនេះត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្...








