(ភ្នំពេញ)៖ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៥៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៥៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៥៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
(បន្ទាយមានជ័យ)៖ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១
(បន្ទាយមានជ័យ)៖ យោងតាម ឯកឧត្តម អភិបាលខេត្ត ព្រឹកនេះពុំមានភ្លៀងធ្លាក់ទេ ស្ថានភាពនៅស្រុកម៉ាឡៃ មានការធូរស្រាល។ ប៉ុន្តែ នៅប៉ោយប៉ែតទឹកហក់ឡើង ៤តឹកនៅអូរ ដោយទឹកធ្លាក់ពីថៃ ដោយប្រជាជន ៩៧គ្រួសារ ដែលត្រូវបានជម្លៀសពីម្សិលម៉ិញ កំពុងស្ថិតនៅទួលសុវត្ថិភាពនៅឡើយ។
នៅស្រុកមង្គលបូរីទឹកស្ទឹងបន្តឡើង ដោយនៅប៉ែកខាងលិចភូមិសាស្រ្តស្រុកទឹកបានពេញវាល មានការប៉ះពាល់ដំណាំស្រូវមួយចំនួន និងប្រជាពលរដ្ឋ ១៤គ្រួសារ ត្រូវបានជម្លៀសទៅ ទីទួលសុវត្ថិភាព។
នៅក្រុងសិរីសោភណ័មានប្រជាពលរដ្ឋដែលរស់នៅអមមាត់ស្ទឹង ៤០គ្រួសារ ក៏ត្រូវបានជម្លៀសឡើងទួលសុវត្ថិភាព។ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងប្រចាំការនៅខេត្តបន្ទាយមានជ័យ ដើម្បីតាមដានត្រួតពិនិត្យ និងដឹកនាំបញ្ជាកងកម្លាំង ដើម្បីសង្គ្រោះប្រជាជនរងគ្រោះ និងដោះស្រាយស្បៀងបន្ទាន់។...
សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង
(ភ្នំពេញ)៖ ថ្ងៃទី២២ ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេស តាមទីវត្តអារាម នានា។
ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២១ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥ រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២កញ្ញា ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១។
សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ។ សូមបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ត្រូវអនុវត្តវិធានការ ៣កុំ និង៣ការពារអោយបានខ្ជាប់ខ្ជួនជានិច្ច។
...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៤ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៣៧នាក់, ជាសះស្បើយ៤៦៩នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៣៧នាក់, អ្នកជំងឺចំនួន៤៦៩នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៤នាក់។
(ភ្នំពេញ)៖ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១
កាអនុវត្តវិធានការច្បាប់មានចំនួន ៤៦ ករណី
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២៥៦នាក់
២.ឃាត់យានយន្ត (រថយន្ត ១០គ្រឿង និងម៉ូតូ ៤៨គ្រឿង)
៣.ពិន័យជាប្រាក់ ចំនួន ២,០០០,០០០រៀល។
...
(ភ្នំពេញ)៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
(ភ្នំពេញ)៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៤៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,៣៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៤៧,៦១% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស៕


